


ដំណើរទស្សនកិច្ចបីប្រកួតរបស់ Manchester United នៅសហរដ្ឋអាមេរិកបានបញ្ចប់ដោយការរងបរាជ័យក្នុងលទ្ធផល 3-0 ក្រោមស្នាដៃក្រុម Liverpool ប៉ុន្តែទោះបីជាមានការចាញ់និងការរងរបួសក៏ដោយ ក៏មានភាពវិជ្ជមានក្នុងនេះដែរ។
១. គ្មាន Shaw ក៏គ្មានបញ្ហា
ខណៈដែលភាពមិនច្បាស់លាស់របស់ Luke Shaw នៅតែបន្ត ណាមួយរបួសរបស់ Tyrell Malacia នៅតែមិនទាន់ជាសះស្បើយ យុវជនវ័យក្មេង Harry Amass វ័យ 17 ឆ្នាំបានបង្ហាញការចាប់អារម្មណ៍ក្នុងតំបន់ការពារស្លាបឆ្វេងទល់នឹង Mo Salah ។
ការបង្ហាញគុណផលលេងរបស់ Amass បានបង្ហាញថាគាត់អាចឈានជើងចូលក្នុងក្រុមឈុតធំ ដែលអាចដោះស្រាយបញ្ហាខ្សែការពារឆ្វេងរបស់ United បាន។
២.ចក្ខុវិស័យរបស់ Ten Hag បានកើតឡើង
Erik ten Hag បានជំរុញឱ្យមានការរួបរួមនៅក្នុងក្រុម ដោយបញ្ចប់ជម្លោះជាមួយ Jadon Sancho និងបញ្ចូលគាត់ទៅក្នុងក្រុមឡើងវិញ។
រចនាសម្ព័ន្ធប្រតិបត្តិថ្មីបានប្តេជ្ញាចិត្តក្នុងការកសាងក្រុមដែលប្រជែងយកតំណែងកំពូល ហើយភាពសុខដុមរមនានៅក្នុងជំរុំហ្វឹកហាត់គឺជាសញ្ញាដ៏ជោគជ័យមួយ។
៣. Amad និង Rashford ត្រៀមខ្លួនជាស្រេចដើម្បីបញ្ចេញសក្ដានុពល
Amad និង Marcus Rashford បានបង្ហាញាការចាប់អារម្មណ៍លើដំណើរទេសចរណ៍នៅសហរដ្ឋអាមេរិក ដោយបង្ហាញថា ពួកគេត្រៀមខ្លួនរួចជាស្រេចដើម្បីបង្កើតឥទ្ធិពលដ៏សំខាន់នៅក្នុងរដូវកាលខាងមុខនេះ។ ទម្រង់លេងរបស់ពួកគេនឹងមានសារៈសំខាន់ ខណៈដែល United សម្លឹងរកការត្រលប់មកវិញពីការខកចិត្តមុនរដូវកាល និងចាប់ផ្តើមដ៏រឹងមាំសម្រាប់យុទ្ធនាការ 2024-25 ។