


យោងតាមអ្នកយកព័ត៌មានលំដាប់ទី 2 Ben Jacobs កីឡាករ Jadon Sancho ត្រូវបានអនុញ្ញាតឱ្យត្រលប់មកហ្វឹកហាត់នៅ Manchester United តែមិនធានាថាគាត់នឹងស្នាក់នៅនោះទេ។
ខ្សែបម្រើស្លាបសញ្ជាតិអង់គ្លេសរូបនេះ មានបញ្ហាជាមួយលោក Erik ten Hag បន្ទាប់ពីមានការរិះគន់ជាសាធារណៈកាលពី១០ខែមុន។ ចាប់តាំងពីត្រលប់មកពី Borussia Dortmund ក្នុងកុងត្រាខ្ចីជើង Sancho និង Ten Hag មានការពិភាក្សាជាវិជ្ជមាន ហើយសុខចិត្តបន្តធ្វើការជាមួយគ្នាទៅមុខទៀត។
Jacobs យល់ថា Man United នឹងនៅតែលក់គាត់ ប្រសិនបើពួកគេទទួលបានសំណើប្រហែល ៤០លានផោន។
គាត់ក៏បានបន្ថែមថា Sancho មិនដែលមានបញ្ហាជាមួយក្លិបខ្លួនឯងទេ ហើយនឹងបើកចំហសម្រាប់ការស្នាក់នៅ ប្រសិនបើគាត់មិនអាចចូលរួមជាមួយកន្លែងផ្សេង។
ដំណោះស្រាយរវាង Ten Hag និង Sancho បានលុបបំបាត់ភាពបន្ទាន់ក្នុងការលក់គាត់ភ្លាមៗ។ ភាគីទាំងអស់អាចដកដង្ហើមបានស្រួលជាងមុន មុននឹងសម្រេចចិត្តថាត្រូវធ្វើអ្វីបន្ទាប់ទៀត។