(English) យោងតាមរបាយការណ៍មួយពីមជ្ឈមណ្ឌលអន្តរជាតិសម្រាប់ការសិក្សាកីឡា ដែលហៅកាត់ថា៖ CIES ចេញផ្សាយកាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ បានឲ្យដឹងថា ក្លិបបាល់ទាត់អាល្លឺម៉ង់ Bayern Munich ឈរចំណាត់ថ្នាក់កំពូលតារាងជាក្លិបដែលមានការប្រយុទ្ធច្រើនជាងគេបំផុតនៅរដូវកាលនេះ។
ចំណែកឯ ក្លិបបាល់ទាត់បារាំង Paris Saint-Germain ឈរនៅលេខពីរនាំមុខក្លិបបាល់ទាត់អេស្ប៉ាញ Barcelona ឈរនៅលេខបី។ ដោយឡែកក្លិបដែលឈរកំពូលតារាងទាំង ១០ ដែរួមមាន៖ Bayern Leverkusen លេខ៤ Columbus លេខ៥ Manchester City លេខ៦ Nordsjaelland លេខ៧ St Etienneលេខ៨ Celtic លេខ៩ និងលេខ១០ Marseille ជាដើម។

មែនទែនទៅ ការធ្វេីចំណាត់ថ្នាក់នេះផ្អែកលើរង្វាស់ចំនួនបួន៖ គឺចម្ងាយបញ្ជូនបាល់ (បញ្ជូនបាល់ខ្លីកាន់តែល្អ) ចង្វាក់បញ្ជូនបាល់អំឡុងពេលគ្រប់គ្រងបាល់ រយៈពេលនៃការគ្រប់គ្រងបាល់ និងភាគរយនៃការបញ្ជូនបាល់ដែលទទួលបាននៅក្រោមជង្គង់ (នៅលើដី) ក្នុងទីតាំងវាយលុករបស់គូប្រកួត។ ទិន្នន័យនេះត្រូវបានចងក្រងចេញពីក្រុមចំនួន ៩១៥ នៅទូទាំងលីគចំនួន ៥៨ ទូទាំងពិភពលោក៕