(English) យោងតាមការចេញផ្សាយរបស់គេហទំព័រ m.allfootballapp.com បានឲ្យដឹងថា៖ អាវ FC Barcelona របស់ Lamine Yamal ដែលបានពាក់និងចុះហត្ថលេខាក្នុងអំឡុងពេលប្រកួត Champions League ឈ្នះក្លឹប Newcastle United ដោយលទ្ធផល ៧-២ លក់បានថ្លៃបំផុត។ អាវរបស់ Lamine Yamal លក់បានតម្លៃជាង៨០០០ដុល្លារបំបែកកំណត់ត្រាដែលកាន់កាប់ដោយ Lionel Messi និង Cristiano Ronaldo។

អាវរបស់ Ronaldo លក់បានតម្លៃជាង៧០០០ដុល្លារនិងអាវរបស់Messi លក់បានជាង ៦០០០ដុល្លារ ។អាវនេះបច្ចុប្បន្នជាកម្មសិទ្ធិរបស់អ្នកជិះស្គីល្បឿនលឿនជនជាតិហូឡង់លោក Jutta Leerdam។ប្រាក់នេះនឹងត្រូវបានប្រើប្រាស់សម្រាប់គម្រោងសង្គមដែលភ្ជាប់ជាមួយនឹងការរួមបញ្ចូលតាមរយៈកីឡា៕
