(English) ក្រុមជើងឯកអឺរ៉ុប អេស្ប៉ាញ ត្រូវបានចាប់ឆ្នោតឱ្យស្ថិតនៅក្នុងពូលជាមួយក្រុមអង់គ្លេស និងក្រូអាស៊ី សម្រាប់ការប្រកួតពានរង្វាន់ Nations League។ អេស្ប៉ាញ និងអង់គ្លេស ស្ថិតនៅលំដាប់ទីមួយ និងទីបួន ក្នុងចំណាត់ថ្នាក់ FIFA ហើយបានប្រកួតគ្នាក្នុងវគ្គផ្តាច់ព្រ័ត្រនៃ Euro ២០២៤ដែលអេស្ប៉ាញបានឈ្នះ។ ក្រូអាស៊ី គឺជាក្រុមដែលឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅក្នុងព្រឹត្តិការណ៍ World Cup ពីរលើកចុងក្រោយ។

ដំណាក់កាលចែកពូលនៃលីគ Nations League ឆ្នាំ២០២៦-២៧ នឹងចាប់ផ្តើមពីខែកញ្ញាដល់ខែវិច្ឆិកា។ ក្រុមកំពូលទាំងពីរនៅក្នុងពូល League A នឹងលេងក្នុងវគ្គ៨ក្រុមចុងក្រោយនៅខែមីនា ឆ្នាំ២០២៧ ខណៈដែលការប្រកួតផ្តាច់ព្រ័ត្រនឹងធ្វើឡើងនៅខែមិថុនា។
ខាងក្រោមនេះគឺជាការចាប់ឆ្នោតប្រកួតពានរង្វាន់ Nations League
League A
Group A1: បារាំង អ៊ីតាលី បែលហ្ស៊ិក និង តួកគី។
Group A2: អាល្លឺម៉ង់,ហូឡង់,ស៊ែប៊ីនិងក្រិក។
Group A3: អេស្ប៉ាញ,ក្រូអាស៊ី,អង់គ្លេស, ឆែក។
Group A4: ព័ទុយហ្គាល់,ដាណឺម៉ាក,ន័រវែសនិងវែល
League B
Group B1: ស្កុតឡែន, ស្វ៊ីស, ស្លូវេនី, និងម៉ាសេដ្វាន់
Group B2: ហុងគ្រី, អ៊ុយក្រែន,ហ្ស៊កហ្ស៊ី, និងអៀរឡង់ខាងជើង។
Group B3: អ៊ីស្រាអ៊ែល,អូទ្រីស,អៀរឡង់,និងកូសូវូ។
Group B4: ប៉ូឡូញ, បូស៊្នី, រ៉ូម៉ានីនិងស៊ុយអែត។
League C
Group C1: អាល់បានី, ហ្វាំងឡង់,បេឡារុស, និងសាន់ម៉ារីណូ។
Group C2: ម៉ុងតេណេហ្គ្រោ, អាមេនី, សាយប្រឹស, ឡេតូនីឬ ហ្ស៊ីប្រាល់តា។
Group C3:កាក់ហ្សាស្ថាន,ស្លូវ៉ាគី,កោះហ្វារ៉ូនិង ម៉ុលដាវ៉ី។
Group C4: អ៊ីស្លង់, ប៊ុលហ្គារី,អេស្តូនី,លុចសំបួឬម៉ាល់ត៌។
League D
Group D1: , ឡេតូនីឬ ហ្ស៊ីប្រាល់តា,លុចសំបួឬ ម៉ាល់ត៌ និង អង់ដូរ៉ា។
Group D2: លីទុយអានី, អាស៊ែបៃហ្សង់, លេសិនស្តាំង៕
