ads
UEFA ពិន័យ Chelsea និង Barcelona ជាង ៥៤លានដុល្លារ
07-July-2025

ក្លិប Chelsea ត្រូវបានពិន័យជាប្រាក់សរុបចំនួនជាង ៣៦,៥ លានដុល្លារ សម្រាប់ការបំពានច្បាប់ត្រួត ពិនិត្យហិរញ្ញវត្ថុដោយស្ថាប័នបាល់ទាត់អឺរ៉ុប UEFA កាលពីថ្ងៃសុក្រ។ Chelsea ត្រូវបានពិន័យជាប្រាក់ចំនួនជាង២៣,៦លានដុល្លារសម្រាប់ការខកខានក្នុងការទទួលបានប្រាក់ចំនេញនិង១៣លានដុល្លារបន្ថែមទៀតសម្រាប់ការចំណាយលើសពី ៨០% នៃប្រាក់ចំណូលដែលបានកំណត់។ Chelsea ក៏ស្ថិតនៅក្រោមការស៊ើបអង្កេតសម្រាប់ការលក់សណ្ឋាគារតម្លៃជាង ១០៤,៤ លានដុល្លាររវាងក្រុមហ៊ុនបុត្រសម្ព័ន្ធគឺ Blueco 22 Ltd. ដែលបានកាន់កាប់Chelseaតាំងពីឆ្នាំ២០២២ដោយអ្នកជំនួញសហរដ្ឋអាមេរិក Todd Boehly និង Clearlake Capital ។

ជាមួយគ្នានេះដែរ Barcelona ក៏ត្រូវបាន UEFA ពិន័យជាង​ ១៧ លានដុល្លារផងដែរ សម្រាប់ការខាតបង់ច្រើនហួសហេតុ។ ក្លិបទាំងពីរត្រូវបានដាក់ទណ្ឌកម្មលើគណនីហិរញ្ញវត្ថុរបស់ពួកគេសម្រាប់ឆ្នាំ២០២៤ ហើយត្រូវបង់ប្រាក់រាប់សិបលានដុល្លារបន្ថែមទៀត ក្នុងរដូវកាលខាងមុខ ប្រសិនបើពួកគេខកខានមិនគោរពតាមច្បាប់ហិរញ្ញវត្ថុដែលកំណត់ដោយ UEFA៕

 

 

ads