

គ្រាប់បាល់បញ្ចូលទីមួយគ្រាប់ក្នុងតង់ទីមួយរបស់ Brennan Johnson គឺគ្រប់គ្រាន់ជួយឱ្យ Tottenham Hotspur យកឈ្នះបិសាចក្រហម Manchester United ដោយលទ្ធផល១-០ លើកពានរង្វាន់ Europa League នៅក្នុងកីឡដ្ឋាន San Mames Barria នៅទីក្រុង Bibao ប្រទេសអេស្ប៉ាញ កាលពីរាត្រីថ្ងៃពុធ។ នេះគឺជាពានរង្វាន់ធំលើកដំបូងសម្រាប់ Tottenham ចាប់តាំងពីឈ្នះពានអង់គ្លេស English League Cup ក្នុងឆ្នាំ២០០៨ និងជាពានទ្វីបអឺរ៉ុបលើកដំបូងចាប់តាំងពីវាឆ្នាំ ១៩៨៤ ដែលក្លិបធ្លាប់ឈ្នះពានរង្វាន់ UEFA Cup ស្មើនឹងពាន Europa League ឥឡូវនេះ។
កីឡាករស៊ុតបញ្ចូលទី Brennan Johnsonបានប្រាប់សារព័ត៌មាន TNT Sports ថា៖ ចាប់តាំងពីខ្ញុំមកទីនេះ Tottenhamបានក្លាយជាក្រុមដ៏ល្អមួយ ប៉ុន្តែយើងមិនដែលឈ្នះពានអ្វីឡើយ។ Johnson បន្តថា និយាយតាមត្រង់ទៅ វាមានន័យខ្លាំងណាស់។ យើងបានទទួលវាលើកទីមួយក្នុងពេលនេះ។ ខ្ញុំសប្បាយចិត្តណាស់។ ពាននេះក៏ធានាឱ្យ Spurs ទទួលបានកៅអីមួយក្នុង Champions League នៅរដូវកាលក្រោយ ហើយក៏ជាឱកាសមួយដែលអាចឲ្យក្លឹបពិចារណាឡីងវិញទៅលេីតំណែងរបស់ Ange Postecoglou បន្ទាប់ពីគាត់បានតស៊ូដឹកនាំក្លឹបយ៉ាងលំបាកពេញមួយឆ្នាំ។
ប្រភព៖ AP