

Real Madrid គឺជាក្លិបដែលមានតម្លៃថ្លៃជាងគេបំផុតនៅលើពិភពលោកសម្រាប់ឆ្នាំ២០២៥។ នេះបើយោងតាមចំណាត់ថ្នាក់របស់ក្រុមហ៊ុន CNBC ដែលត្រូវបានគេហទំព័រ Tribuna ដកស្រង់យកមកចុះផ្សាយកាលពីថ្ងៃពុធទី៧ ខែឧសភាឆ្នាំ២០២៥។ ក្លិបយក្សអេស្ប៉ាញមួយនេះមានតម្លៃ ៦,៧ពា ន់លានដុល្លារ ខណៈដែលប្រាក់ចំណូលរបស់ពួកគេឈានដល់ ១,១៣ ពាន់លានដុល្លារ។
ចំណែកឯ ចំណាត់ថ្នាក់លេខ ២ បានទៅលើក្លិបបាល់ទាត់អង់គ្លេស គឺ Manchester United ដែលមានតម្លៃ ៦ ពាន់លានដុល្លារ។ Barcelona ឈរកំពូលតារាងទាំងបីជាមួយនឹងតម្លៃ៥,៦៥ពាន់លានអឺរ៉ូ។
ខាងក្រោមនេះគឺជាបញ្ជីឈ្មោះក្លឹបបាល់ទាត់ថ្លៃបំផុតទាំង១០ នៅលើពិភពលោក។ យោងតាមរបាយការណ៍ពី CNBC៖
១-Real Madrid (អេស្ប៉ាញ) ៦,៧ពាន់លានដុល្លារ
២-Manchester United (អង់គ្លេស) ៦ពាន់លានដុល្លារ
៣- Barcelona (អេស្ប៉ាញ)៥,៦៥ ពាន់លានដុល្លារ
៤-Liverpool (អង់គ្លេស) ៤,៥ពាន់លានដុល្លារ
៥- Manchester City (អង់គ្លេស) ៥,២ពាន់លានដុល្លារ
៦-Bayern Munich (អាល្លឺម៉ង់) ៥,១ ពាន់លានដុល្លារ
៧- PSG (បារាំង) ៤,៥៥ពាន់លានដុល្លារ
៨-Arsenal (អង់គ្លេស) ៤ពាន់លានដុល្លារ៩-Tottenham (អង់គ្លេស) ៣,៥៥ពាន់លានដុល្លារ
១០ Chelsea (អង់គ្លេស)៣,៥ពាន់លានដុល្លារ៕