ads
Man United ប្រឈមនឹងជាប់បម្រាម Champions League
13-May-2025

Manchester United អាចប្រឈមមុខនឹងបម្រាមមិនឲ្យចូលរួមប្រកួតពានរង្វាន់ UEFA Champions League នៅរដូវកាលក្រោយ ដោយសារតែសហម្ចាស់ភាគហ៊ុនរបស់ក្លឹបគឺលោក Sir Jim Ratcliffe ។ ចំណែកឯសារព័ត៌មាន Manchester Evening News ក៏បានផ្សាយដែរថា លោក Ratcliffe កំពុងកាន់កាប់ភាគហ៊ុនដ៏សំខាន់មួយរបស់ក្លិ​ប Nice នៅក្នុងក្របខណ័្ឌបាល់ទាត់បារាំង Ligue 1  ដែលបច្ចុប្បន្នស្ថិតក្នុងចំណាត់ថ្នាក់លេខ ៤ មានសិទ្ធិសម្រាប់ការប្រកួតពានអឺរ៉ុបផងដែរ។

យោងតាមច្បាប់ UEFA បានហាម​ក្លិប​ពីរ​​ស្ថិត​ក្រោមម្ចាស់​កម្មសិទ្ធិ​តែមួយ​មិន​ឱ្យ​ចូល​រួម​ប្រកួត​ពានរង្វាន់​អឺរ៉ុប​ដូច​គ្នាទេ។ ប្រសិនបើ United ឈ្នះការប្រកួតវគ្គផ្តាច់ព្រ័ត្រ Europa League ទល់នឹង Tottenham ពួកគេនឹងទទួលបាននូវកៅអីក្នុងក្របខណ្ឌ Champions League ប៉ុន្តែវាអាចត្រូវបានរារាំងប្រសិនបើ Nice ក៏មានលក្ខណៈគ្រប់គ្រាន់ផងដែរ។ ទោះជាយ៉ាងណាក៏ដោយ  UEFA បានធ្វើការលើកលែងក្នុងរដូវកាលនេះសម្រាប់ Manchester City និង Girona ដែលជាកម្មសិទ្ធិរបស់ City Football Group នោះ Manchester United ត្រូវបានគេរាយការណ៍ថាសង្ឃឹមថានឹងទទួលបានការបន្ធូរបន្ថយស្រដៀងគ្នានេះដែរ។

ភាពតានតឹងជុំវិញកម្មសិទ្ធិពីររបស់ Ratcliffe បាននិងកំពុងកើនឡើង ជាពិសេសបន្ទាប់ពីការផ្ទេរបរាជ័យរបស់ Jean-Clair Todibo ទៅកាន់ Old Trafford ពី Nice កាលពីដើមឆ្នាំនេះ។ Sir Jim Ratcliffe ត្រូវបានគេរាយការណ៍ថាបានចាប់ផ្តើមរៀបចំលក់ក្លិបបារាំង Nice ប្រសិនបើក្លិបទាំង ២ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ សម្រាប់ការប្រកួត UEFA Champions League ដែលកំពុងរង់ចាំការប្រកួតវគ្គផ្តាច់ព្រ័ត្រ Europa League របស់ United ទល់នឹង Tottenham ៕

 

ads