ads
Harry Kane ឈ្នះពានអាជីពលើកដំបូងដោយមិនចាំបាច់ប្រកួត
05-May-2025

ទីបំផុត! ខ្សែប្រយុទ្ធ Harry Kane បានឈ្នះពានរង្វាន់បាល់ទាត់អាជីពលើកដំបូងដោយមិនចាំបាច់ប្រកួត បន្ទាប់ពីក្លិប Bayern Munich បានក្លាយជាជើងឯក Bundesliga ដោយមានជំនួយពី Freiburg កាលពីថ្ងៃអាទិត្យ។ Freiburg ប្រកួតស្មើ ២-២ ជាមួយនឹងក្រុមចំណាត់ថ្នាក់លេខ Leverkusen ផ្តល់អោយឱកាសឱ្យ Bayern មាន៨ពិន្ទុដាច់ពីក្រុមម្ចាស់ជើងឯកឆ្នាំ២០២៤ ខណៈការប្រកួតនៅសល់ពីរជុំទៀត។ Harry Kane ដែលមានវ័យ ៣១ ឆ្នាំមិនធ្លាប់ឈ្នះពានក្នុងអាជីពរបស់គេទេ ដែលនាំឱ្យអ្នកខ្លះនិយាយអំពី បណ្តាសាប្រឆាំងនឹងកីឡាករដែលត្រូវបានចាត់ទុកថាជាខ្សែប្រយុទ្ធល្អបំផុតរបស់ពិភពលោក។ Kane បានចុះហត្ថលេខាជាមួយ Bayern ក្នុងឆ្នាំ២០២៣ ដែលពេលនោះធ្វេីឱ្យក្លិបមិនទទួលបានពានរង្វាន់ជាលើកដំបូងចាប់តាំងពីឆ្នាំ២០១២។

តាមពិតទៅ Harry Kane បានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីអបអរការឈ្នះពានតាំងពីថ្ងៃសៅរ៍ នៅពេលដែល Bayern រំពឹងថានឹងឈ្នះ Leipzig ៣-២ ប៉ុន្តែ Yussuf Poulsen ស៊ុតបញ្ចូលទីបាន​តាម​ស្មើ​ដោយ​លទ្ធផលស្មើ ៣-៣ពន្យារ​ពេល​ជប់លៀង​របស់ Bayern ។ មិត្តរួមក្រុម Thomas Muller បានសរសេរនៅលើ Instagram ថាសប្តាហ៍ក្រោយ Harry នឹងបានលើកពាន។គាត់មិនចាំបាច់រង់ចាំយូរនោះទេ។ Kane បានដើរតួយ៉ាងធំក្នុងការធានាបាននូវពានរង្វាន់លីគទី៣៤របស់ Bayern ដោយបានឈរនៅលើកំពូលតារាងនៃតារាងពិន្ទុ Bundesliga ជាមួយនឹង ២៤ គ្រាប់។ វាជាកំណត់ត្រាជើងឯកអាល្លឺម៉ង់លើកទី ៣៤ របស់ Bayern ។ ពានដំបូងទទួលបានក្នុងឆ្នាំ ១៩៣២ ។ ពានរង្វាន់ផ្សេងទៀតបានកើតឡើងបន្ទាប់ពីការបង្កើតពានអាល្លឺម៉ង់ Bundesliga ក្នុងឆ្នាំ១៩៦៣៕

ads