ads
Haaland ក្លាយជាម្ចាស់រថយន្តដ៏កម្រនៅលើពិភពលោក
21-March-2025

កំពូលកីឡាករបាល់ទាត់ដ៏ល្បី Erling Haaland បានបញ្ជាទិញរថយន្តក្នុងក្តីស្រមៃមួយគ្រឿងម៉ាក Bugatti ដ៏មិនគួរឱ្យជឿ ក្នុងតម្លៃជាង ៥ លានដុល្លារ។ ខ្សែប្រយុទ្ធក្រុម Manchester City ដែលទើបបានចុះកិច្ចសន្យារយៈពេលប្រាំបួនឆ្នាំកន្លះជាមួយនឹងតម្លៃជាង ២៥៩ លានដុល្លារកំពុង​បានទិញរថយន្ត Bugatti Tourbillon យុគសម័យអវកាស។

រថយន្តនេះមានកម្លាំងសេះសាំង ១៨០០ និងម៉ាស៊ីនអគ្គិសនីហាយព្រីដ Hybrid ​ V16 ធ្វើ​ឱ្យ​រថយន្ត​ទំនើប​មាន​សន្ទុះ​ដល់​ទៅជិត ១០០ គីឡូម៉ែតក្នុងមួយម៉ោងក្នុង​រយៈ​ពេលត្រឹមតែពីរ​វិនាទី​ដ៏​គួរ​ឱ្យ​ភ្ញាក់​ផ្អើល និង​ស្ទុះ​ទៅ​ដល់ជិត ២០០ គីឡូម៉ែតក្នុងមួយម៉ោងនៅក្នុង​រយៈ​ពេល​ប្រាំ​វិនាទី។

តារាឆ្នើមវ័យ ២៤ ឆ្នាំបានចូលរួមជាមួយមហាសេដ្ឋីអ្នកប្រមូលរថយន្ត Ole Ertvaag ដើម្បីចាប់យករថយន្តTourbillons មួយគ្រឿងក្នុងចំណោម២៥០គ្រឿង ដែលត្រូវបានផលិតដោយក្រុមហ៊ុនល្បីរបស់អ៊ីតាលី។ រថយន្ត Bugatti ថ្មីរបស់ Erlings គ្រោងនឹងក្លាយទៅជាសមាជីកថ្មី ដែលរួមបញ្ចូលជាមួយរថយន្ត Rolls-Royce Cullinan រួចហើយ។ Mercedes AMG, Ferrari Monza SP2, Range Rover Sport និង Audi RS6 Avant Quattro ៕

ប្រភព៖ The Sun

 

ads