ads
Brandon Lee ដែលជាខ្សែការពាររបស់ក្លិប Burnley FC ចង់លេងឱ្យក្រុមជម្រើសជាតិវៀតណាម នាពេលអនាគត
12-May-2025

Brandon Lee ដែលជាខ្សែការពាររបស់ក្លិប Burnley FC បានបង្ហាញពីបំណងចង់លេងឱ្យក្រុមជម្រើសជាតិវៀតណាម នាពេលអនាគត។ កីទ្បាករវ័យ ១៩ ឆ្នាំរូបនេះកំពុងតែប្រកបអាជីពបាល់ទាត់នៅអង់គ្លេស ដោយលេងឱ្យក្លិប Burnley FC ក្នុងកម្រិតយុវជនអាយុក្រោម ២១ ឆ្នាំ ហើយនឹងត្រៀមឡើងទៅកាន់ក្របខណ្ឌលីគកំពូលអង់គ្លេស English Premier League នារដូវកាលក្រោយ ផងដែរ។

Brandon Lee បានកើតនៅប្រទេសអៀរឡង់ ដោយឳពុករបស់គេជាជនជាតិវៀតណាម បានបង្ហាញក្តីសុបិនចង់ត្រលប់ទៅប្រទេសវៀតណាមវិញ ដើម្បីលេងនៅលីគកំពូលវៀតណាម (V-League) ។  ជាមួយគ្នានោះ Brandon Lee បាននិយាយថា៖ រូបគេចង់ត្រលប់ទៅស្រុកកំណើតរបស់ឳពុករបស់គេ ហើយលេងនៅទីនេះថ្ងៃណាមួយ។ រូបគេនៅតែតាមដានលីគកំពូលវៀតណាម V-League ។

Brandon Lee ក៏បាននិយាយនៅក្នុងបទសម្ភាសមួយថា៖ រូបគេកំពុងស្ថិតក្នុងដំណាក់កាលដំបូង នៃការចរចាជាមួយក្លិបនានាក្នុងប្រទេសវៀតណាម។ Brandon Lee បន្តទៀតថា៖ ពាក់កណ្តាលនៃឈាមរបស់គេ គឺជាជនជាតិវៀតណាម។ រូបគេសង្ឃឹមថាថ្ងៃណាមួយគេអាចលេងតំណាងឱ្យប្រទេសវៀតណាម និងជួយក្រុមឱ្យទទួលបានភាពជោគជ័យនៅលើឆាកអន្តរជាតិ។

Brandon ក៏បានសរសើរដំណើររបស់វៀតណាមក្នុងការឈ្នះពានរង្វាន់ AFF Championship ដោយនិយាយថា “រូបគេបានមើលគ្រប់ការប្រកួតក្នុងពានរង្វាន់ AFF Championship ហើយនៅពេលអនាគត រូបគេពិតជាចង់ក្លាយជាផ្នែកមួយនៃក្រុមនេះ។ រូបគេសង្ឃឹមថាថ្ងៃណាមួយគេអាចពាក់អាវរបស់ក្រុមជម្រើសជាតិ ហើយប្រហែលជាបានលេងក្នុងការប្រកួតដ៏ធំដូចជា World Cup ។ នោះពិតជាធ្វើឱ្យប៉ារបស់គេមានមោទនភាព៕

ប្រភព៖ Ball Thai

ads