

រដូវកាល ២០២៤-២៥ ក្លិប FC Barcelona គឺជាក្រុមមួយដែលរីកចម្រើនបំផុតក្នុងប្រវត្តិសាស្ត្រ ដោយសារក្រុមរបស់គេស៊ុតបញ្ចូលទីបាន ១៧៣ គ្រាប់នៅគ្រប់ការប្រកួតទាំងអស់។ នេះគឺជាការស៊ុតបញ្ចូលទីបានចំនួនច្រីនគ្រាប់លើកទី ៤ នៅក្នុងកំណត់ត្រារបស់ក្លឹប។ លើកទី១ស៊ុតបញ្ចូលទីបាន១៩០ (រដូវកាល ២០១១-១២) ១៧៥គ្រាប់ (រដូវកាល២០១៤-១៥) ១៧៣គ្រាប់ (រដូវកាល២០១៥-១៦) និងលើកទី៤ ១៧៣គ្រាប់ (រដូវកាល២០២៤-២៥)។
ក្រោមការដឹកនាំរបស់អ្នកចាត់ការ Hansi Flick ក្រុម Barcelona រកបានជាមធ្យម ២,៨៨ គ្រាប់ក្នុងមួយប្រកួតបានជាង៦០ប្រកួត ដែលបង្ហាញពីសមត្ថភាពវាយប្រហារដែលនឹកឃើញដល់យុគសម័យមាសរបស់ក្លឹប។ ការស៊ុតបាល់បញ្ចូលទីក្នុងរដូវកាលនេះគឺគួរឱ្យកត់សម្គាល់ជាពិសេសបើប្រៀបធៀបទៅនឹងយុទ្ធនាការរកគ្រាប់បាល់បានច្រើនមុនៗ ដូចជារដូវកាល២០១៥-១៦ ដែលក្រុមរកបាន១៧៣ គ្រាប់ប៉ុន្តែក្នុង៦២ ប្រកួត ជាមធ្យមទាបជាងបន្តិចគឺ២,៧៩គ្រាប់ក្នុងមួយប្រកួត។
កម្លាំងវាយលុករបស់ក្រុមត្រូវបានពង្រឹងដោយការបង្ហាញសមត្ថភាពដ៏លេចធ្លោពីកីឡាករសំខាន់ៗ។ Robert Lewandowski រកបាន៤២គ្រាប់ ខណៈដែល Raphinha ៣៤គ្រាប់ និង Lamine Yamal រកបាន១៨គ្រាប់ ។ លើសពីនេះ Ferran Torres និង Dani Olmo បានផ្តល់ការគាំទ្រយ៉ាងសំខាន់ដោយស៊ុតបញ្វូលទីបាន១៩គ្រាប់ និង១២ គ្រាប់រៀងគ្នា។ សមត្ថភាពស៊ុតបញ្ចូលទីដ៏គួរឱ្យកត់សម្គាល់នេះបង្ហាញពីការវាយលុក និងប្រសិទ្ធភាពយុទ្ធសាស្ត្រដែលត្រូវបានបង្កើតឡើងដោយលោក Flick ដោយសម្គាល់រដូវកាល២០២៤-២៥ ថាជាការប្រកួតដ៏មានឥទ្ធិពលបំផុតមួយនៅក្នុងប្រវត្តិសាស្ត្ររបស់ Barcelona ៕