ads
Barca បន្តកុងត្រាថ្មីឱ្យលោក Flick ដល់ឆ្នាំ២០២៧
22-May-2025

ទីបំផុត! ក្លិបអ្នកមានបុណ្យ FC Barcelona បានបន្តកុងត្រាថ្មីជូនលោក Hansi Flick រហូតដល់ខែមិថុនា ឆ្នាំ២០២៧។  គ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់ដែលត្រូវបានតែងតាំងដំបូងក្នុងកិច្ចសន្យារយៈពេល ២ឆ្នាំកាលពីខែឧសភា ឆ្នាំ២០២៤ ទទួលបានកុងត្រាថ្មីបន្ថែមទៀត បន្ទាប់ពីដឹកនាំក្លិបឈ្នះពានរង្វាន់ចំនួន ៣ ក្នុងរដូវកាលដំបូងរបស់គាត់។

លោក Hansi Flick ក៏ជាគ្រូបង្វឹកមួយរូបដែលបាន​ដឹកនាំ Barcelona ទទួល​បាន​ជ័យ​ជម្នះ​ទាំង ៤ ប្រកួត​​ទល់​នឹង Real Madrid ក្នុង​រដូវ​កាល​នេះ។ Barca បានឈ្នះពាន La Liga, Copa del Rey និង Spanish Super Cup នៅរដូវកាលនេះ ខណៈពេលដែលពួកគេត្រូវបានផ្តួលដោយ Inter Milan ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃការប្រកួតក្របខណ្ឌ Champions League ។ Flick បានឈ្នះ ៤៣ ប្រកួតក្នុងចំណោម ៥៤ ប្រកួតស្មើនឹង ៧៣ ភាគរយដែលជាកំណត់ត្រាល្អបំផុតនៅក្នុងរដូវកាលដំបូងបន្ទាប់ពីលោក Luis Enrique ដែលដឹកនាំឈ្នះ ៨៣ ភាគរយ។

ក្លិបបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោកHansi Flick បានធ្វើឱ្យអ្នកគាំទ្រ Barca សប្បាយចិត្តក្នុងរដូវកាលដំបូងរបស់គាត់សម្រាប់ហេតុផលជាច្រើន សម្រាប់ជំនឿដែលគាត់បានផ្តល់ឱ្យក្រុម សម្រាប់ការត្រលប់មកវិញដ៏អស្ចារ្យ និងសម្រាប់ពានរង្វាន់។ភាពរំភើបដែលគ្រូបង្វឹកបាននាំយកមកក្លឹបក្នុងឆ្នាំដំបូងរបស់គាត់បានធ្វើឱ្យ FC Barcelona ក្លាយជាគូប្រជែងដ៏គួរឱ្យភ័យខ្លាចម្តងទៀតនៅអឺរ៉ុប។ Flick ក៏ធ្លាប់បានដឹកនាំ Bayern ឈ្នះពានរង្វាន់៣ដែរ កាលពីឆ្នាំ២០២០ នៅពេលដែលពួកគេបានឈ្នះពាន Bundesliga, German Cup និង Champions League ។ គ្រូបង្វឹកវ័យ៦០ឆ្នាំរូបនេះបានបន្តគ្រប់គ្រងក្រុមជម្រីសជាតិអាល្លឺម៉ង់ ប៉ុន្តែត្រូវបានបណ្តេញចេញនៅខែកញ្ញា ឆ្នាំ២០២៣ មុនពេលចូលមកស្នងតXavi ជាអ្នកចាត់ការក្លឹប Barcelona ៕

ប្រភព៖ BBC

ads