ads
Arsenal កំពុងព្រួយបារម្ភពីស្ថានភាព Kai Havertz ដែលទំនងអាចអវត្តមានដល់ចប់រដូវកាល ដោយសាររបួស
13-February-2025

ក្លិបកាំភ្លើងងធំ Arsenal កំពុងតែព្រួយបារម្ភពីខ្សែប្រយុទ្ធ Kai Havertz បន្ទាប់ពីរូបគេជួបបញ្ហារបួសសរសៃពួរសាច់ដុំ អំទ្បុងពេលបោះជំរំហ្វឹកហាត់នៅទីក្រុងឌូបៃ ដែលអាចអាក់ខានការប្រកួតរហូតដល់ចប់រដូវកាលនេះតែម្តង។ យ៉ាងណា របាយការណ៍របស់សារព័ត៌មាន Athletic បានចេញផ្សាយថា មិនទាន់ច្បាស់ថាតើ Kai Havertz នឹងត្រូវវះកាត់ ឬយ៉ាងណាទេ។

Havertz បានបង្ហាញខ្លួន ៣៤ ប្រកួតនៅគ្រប់ការប្រកួតទាំងអស់នៅរដូវកាលនេះ ហើយរូបគេក៏ជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេរបស់ក្លិបជាមួយនឹង ១៥ គ្រាប់ និងបោះបាល់ឱ្យដៃគូស៊ុតចំនួន ៥ លើកផងដែរ។ គួរជម្រាបថា បច្ចុប្បន្នក្លិប Arsenal ដែលកំពុងស្ថិតនៅក្រោមការចង្អុលបង្ហាញរបស់លោក Mikel Arteta បានអវត្តមានកីទ្បាករសំខាន់ៗជាច្រើនដូចជា៖ Gabriel Martinelli និង Bukayo Saka ដែលមានរបួសសរសៃពួរដូចគ្នា ខណៈដែល Gabriel Jesus រងរបួសដាច់សរសៃពួរជង្គង់ ACL ធ្វើឱ្យរូបគេអវត្តមានរហូតដល់ចប់រដូវកាលនេះ៕

ប្រភព៖ BBC

ads