ads
ហេតុអ្វី Ronaldo មិនដូរអាវជាមួយក្លិបបាល់ទាត់មួយនោះ?
14-May-2025

ជាទូទៅនៅចុងបញ្ចប់ នៃការប្រកួតកំពូលតារាបាល់ទាត់ព័រទុយហ្គាល់ Ronaldo ត្រូវបានកីឡាករគូប្រកួតរបស់ខ្លួនសុំដូរអាវ ប៉ុន្តែជាការកត់សម្គាល់មានក្លិបបាល់ទាត់មួយដែលគេមិនព្រមដូរអាវឱ្យទរ។តើមានមូលហេតុអីនៅពីក្រោយរឿងរ៉ាវនេះ? យោងតាមគេហទំព័រ Givemesport.com ចេញផ្សាយ នាថ្ងៃទី​១៤ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា Ronaldo មិនធ្លាប់ដូរអាវជាមួយក្លិបRoma នោះទេ។ ថ្លែងទៅកាន់សារព័ត៌មាន Daily Express ក្នុងឆ្នាំ២០១៨ Ronaldo បានរំឮកដល់រឿងនោះ ហើយបានពន្យល់ពីមូលហេតុដែលគេមិនព្រមប្តូរអាវជាមួយកីឡាករមករបស់ក្លិប Roma។

Ronaldo និយាយថា នៅពេលដែលក្រុមរបស់ខ្ញុំប្រកួតតឈ្នះ ៦-០ កីឡាកររបស់ Romaបានសុំឱ្យខ្ញុំឈប់ស៊ុតបញ្ចូលទីថែមទៀត។ ពួកគេបានអង្វរខ្ញុំឱ្យឈប់អូសបាល់ ខណៈដែលកីឡាករផ្សេងទៀតគម្រាមធ្វើបាបខ្ញុំ។ មូលហេតុទាំងនេះហើយដែលកីឡាកររបស់ Roma ណាមួយដែលខ្ញុំដូរអាវឱ្យនោះទេ។ នៅតារាងកំពូលរបស់អឺរ៉ុប បិសាចក្រហម តែងតែប៉ះជាមួយ Roma ហើយការជួបគ្នារវាងក្លិបយក្សនៅអឺរ៉ុបទាំងពីរក្នុងឆ្នាំ ២០០៧ បានចាប់ផ្តើមធ្វើឱ្យមានការមិនពេញចិត្តគ្នាទៅវិញទៅមក។

ទោះបីជាអាជីពរបស់គេមិនទាន់បានបញ្ចប់ក៏ដោយ Ronaldo បានប្រឈមមុខនឹង  Roma ចំនួន ១២ ដងរួចមកហើយ។ គេស៊ុតបញ្ចូលទី Roma បានចំនួន១០គ្រាប់ (ប្រាំបួនគ្រាប់ និងជួយមិត្តរួមក្រុមបាន១គ្រាប់)។ ក្នុងចំណោម ១២ ប្រកួតនោះគេបាន​ចាញ់​គេ​តែ​ពីរ​ដង​ប៉ុណ្ណោះ៕

ads