ads
លោក Tsutomu Ogura លាលែងពីតំណែងគ្រូបង្វឹករបស់ក្រុមជម្រើសជាតិសិង្ហបុរី ដោយសារឿងមួយនេះ…?
24-June-2025

សមាគមបាល់ទាត់សិង្ហបុរី FAS បានប្រកាសថា៖ លោក Tsutomu Ogura បានលាលែងពីតំណែងជាគ្រូបង្វឹករបស់ក្រុមជម្រើសជាតិសិង្ហបុរី ដោយសារហេតុផលផ្ទាល់ខ្លួន។  បុរសសញ្ជាតិជប៉ុនវ័យ ៥៨ ឆ្នាំរូបនេះបានកាន់តំណែងជាគ្រូបង្វឹករបស់ក្រុមជម្រើសជាតិសិង្ហបុរី ចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២៤ មកម្ល៉េះ ដោយដឹកនាំក្រុម ១៦ ប្រកួត ឈ្នះ ៥ ស្មើ ៣ ចាញ់ ៨ និងរបូតគ្រាប់បាល់ ៣៤ ដង មុនពេលសម្រេចចិត្តលាលែងពីតំណែងពីក្រុមជម្រើសជាតិ។

គួរជម្រាបថា បន្ទាប់ពីលោក Tsutomu Ogura ចាកចេញពី សមាគមបាល់ទាត់សិង្ហបុរី FAS បានតែងតាំងលោក Gavin Lee មានវ័យ ៣៤ ឆ្នាំដែលជាអតីតគ្រូបង្វឹករបស់ក្លិប BG Tampines Rovers និងជំនួយការគ្រូបង្វឹកក្នុងក្រុមជម្រើសជាតិសិង្ហបុរី ជាបណ្ដោះអាសន្នសិន ខណៈដែលការស្វែងរកគ្រូបង្វឹកថ្មីនៅតែបន្ត៕

ប្រភព៖ Ballthai

ads