ads
លោក Tebas ថា៖ Messi អាចត្រលប់មក Barca វិញ
28-February-2025

យោងតាមលោក Tebas ប្រធានបាល់ទាត់អេស្ប៉ាញ  La Liga  បានប្រាប់បណ្តាញសារព័ត៌មានថា Messi ទំនងជានឹងត្រលប់មក Barcelona វិញទាំងក្នុងនាមជាកីឡាករ ឬអាចជាតំណែងផ្សេងទៀត។ លោក Tebas បានប្រាប់គេហទំព័រ GiveMeSport ថា៖ ខ្ញុំគិតថា Messi ចង់ត្រលប់មក Barcelonaវិញ។ គាត់បានចំណាយពេលជាច្រើនឆ្នាំនៅទីនេះ។ ខ្ញុំប្រាកដថា Messi នឹងត្រលប់មកវិញ។

Tebas បានសង្កត់ធ្ងន់ពីទំនាក់ទំនងដ៏រឹងមាំរវាង Messi និង Barcelona ដោយបញ្ជាក់ថា ម៉ាកសញ្ញាកំពូលតារាអាហ្សង់ទីនមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយក្លិប។ ផ្ទុយ​ទៅ​វិញលោក Tebas បាន​បង្ហាញ​ការ​មន្ទិល​សង្ស័យ​អំពី​សក្តានុពល​ត្រឡប់​មក Barcelona វិញរបស់ Neymar ។ គាត់បាននិយាយថាNeymar គឺជារឿងផ្សេង។ខ្ញុំ​មិន​គិត​ថា​គាត់​នឹង​ត្រឡប់​ទៅ Barcelona វិញ​ទេ។ ខ្ញុំ​ប្រាកដ​ជា​ប្រាកដ​ណាស់​អំពី​រឿង​នោះ។ ការរំពឹងទុកជុំវិញការត្រលប់មកវិញរបស់ Messi និង Neymar កើតឡើងនៅពេលដែល Barcelona ផ្តោតលើការឈ្នះពានលីកនៅរដូវកាលនេះ។ បច្ចុប្បន្ន​ក្រុម​នេះ​កំពុង​ឈរ​លើ​កំពូល​តារាង​ហើយ​នឹង​ជួប​ក្រុម Real Sociedad នៅ​ថ្ងៃ​អាទិត្យ៕

 

ads