

មនុស្សចំនួន ១៣ នាក់បានរងរបួស នៅពេលរថយន្តមួយគ្រឿងបានបើកបុកហ្វូងអ្នកគាំទ្រនៅខាងក្រៅកីទ្បដ្ឋាន នៃជំនួប derby រវាងក្រុម Espanyol និង Barcelona កាលពីរាត្រីថ្ងៃព្រហស្បតិ៍។ ការប្រកួតដែលក្រុម FC Barcelona ឈ្នះពាន La Liga តាមរយៈការឈ្នះគូប្រជែង Espanyol ២-០ ហើយក៏មានពន្យារពេលជាច្រើនផងដែរ នៅតង់ទី ១ ។
យ៉ាងណា ប៉ូលីសនៅទីក្រុងបាសេឡូណាបាននិយាយថា អ្នករងរបួសចំនួន ៤ នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ប៉ុន្តែពុំមានណាម្នាក់ត្រូវបានគេដឹងថាស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរនោះទេ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមប៉ូលីសបានបន្ថែមថាឧបទ្ទវហេតុនេះមិនបានបង្ហាញពីគ្រោះថ្នាក់ណាមួយដល់ហ្វូងមនុស្សនៅខាងក្នុងកីឡដ្ឋាននោះទេ។
គួរជម្រាថា អ្នកបើកបររថយន្តត្រូវបានប៉ូលីសឃាត់ខ្លួន ដោយសង្ស័យបើកបរបង្កគ្រោះថ្នាក់ និងបង្ករបួសស្នាម ដែលដំបូងឡើយរថយន្តនេះត្រូវបានគេប្រទះឃើញឈប់នៅខាងក្រៅកីឡដ្ឋាន ដែលត្រូវហ៊ុំព័ទ្ធដោយអ្នកគាំទ្រ Espanyol មុនពេលបើកបុកហ្វូងអ្នកគាំទ្របែបនេះ៕
ប្រភព៖ BBC