

ខ្សែការពាររបស់ក្រុមជម្រើសជាតិឥណ្ឌូនេស៊ី Jay Idzes ត្រូវបានរាយការណ៍ថាក្លិបយក្សអ៊ីតាលី AC Milan កំពុងតែចាប់អារម្មណ៍ចង់បាន។ Jay Idzes ដែលមានវ័យ ២៤ ឆ្នាំរូបនេះកំពុងតែលេងឱ្យក្លិប Venezia ស្ថិតនៅក្នុងក្របខណ្ឌលីគកំពូលអ៊ីតាលី Serie A ដែលក្នុងរដូវកាល ២០២៤-២៥ រូបគេលេងបាន ៣៤ ប្រកួតគ្រប់ការប្រកួតទាំងអស់។
យ៉ាងណា ថ្មីៗនេះ គេហទំព័រដ៏ល្បីល្បាញលើពិភពលោក Transfermarkt បានរាយការណ៍ថា Jay Idzes បានទទួលការចាប់អារម្មណ៍ពីក្លិប AC Milan ក្នុងការចង់បានរូបគេមកចូលរួមក្រុមក្នុងរដូវកាល ២០២៥-២៦។ លើសពីនេះ Jay Idzes ក៏ជាមុខសញ្ញារបស់ក្លិប Torino, Bologna និង Inter Milan ផងដែរ។ នេះបើយោងតាមសារព័ត៌មាន Tim Sport tvonenews របស់ប្រទេសឥណ្ឌូនេស៊ី។
សូមជម្រាបថា បច្ចុប្បន្ននេះ Venezia កំពុងឈរនៅចំណាត់ថ្នាក់ទី ១៨ ក្នុងតារាង ដែលមានភាពរយខ្ពស់ក្នុងការធ្លាក់ចេញពីក្របខណ្ឌ Serie A របស់ប្រទេសអ៊ីតាលី បន្ទាប់ពីលេងបាន ៣៥ ប្រកួត និងមាន ២៦ ពិន្ទុប៉ុណ្ណោះ៕
ប្រភព៖ Ball Thai