ads
ផ្លូវការ! United សម្រេចបាននាំយក Bryan Mbeumo ពី Brentford មកកាន់ក្លិបហើយ
22-July-2025

ទីបំផុត! ក្លិប Manchester United ទទួលបានការជោគជ័យក្នុងការនាំយកខ្សែប្រយុទ្ធ Bryan Mbeumo ពី Brentford ក្នុងតម្លៃផ្ទេរប្រមាណ ៦៤ លានផោន ជាមួយនឹងការបន្ថែម ៦លានផោនផ្សេងទៀត (add-on) ដែលបានព្រមព្រៀងគ្នាកាលពីសប្តាហ៍មុន បន្ទាប់ពីដាក់សំណើ ៣លើកទម្រាំបានសម្រេច។

កីទ្បាករអន្តរជាតិកាមេរូនវ័យ ២៥ ឆ្នាំរូបនេះបានចុះកិច្ចសន្យាលេងឱ្យ United រយៈពេល ៥ ឆ្នាំរួមទាំងមានជម្រើស ១២ ខែបន្ថែមទៀតផងដែរ។

Bryan Mbeumo គឺជាសមាជិកទី ៣ របស់ក្រុមលោក Ruben Amorim ក្នុងទីផ្សារដោះដូរកីឡាករនាខែកក្កដា ឆ្នាំ២០២៥ បន្ទាប់ពីខ្សែប្រយុទ្ធ Matheus Cunha និងខ្សែការពារ Diego Leon។ យ៉ាងណា មុនពេលផ្លាស់មកកាន់កីទ្បដ្ឋាន Old Trafford ក្លិប Manchester United ប្រើប្រាស់ពេលវេលា ៧ សប្តាហ៍ ទម្រាំតែអាចនាំយក Bryan Mbeumo មកកាន់ក្លិប។

ប្រភព៖ BBC

ads