ថ្លើមធំណាស់! ប្រធានាធិបតី​ កាប់ វេ ​ផ្ញើ​សារ​ព្រមាន Messi និងអាហ្សង់ទីន
02-July-2026

ប្រធានាធិបតី​ប្រទេស​កាប់ វេ (Cape Verde ) លោក Jose Maria Neves បាន​ទស្សន៍ទាយ​លទ្ធផល​​ប្រកួត​ FIFA World Cup ឆ្នាំ ២០២៦ រវាង​ក្រុម​កាប់ វែ និង​​អាហ្សង់ទីន ដែលត្រូវប្រកួតនៅថ្ងៃសៅរ៍ទី៤ ខែកក្កដា ឆ្នាំ២០២៦ ថាក្រុមរបស់លោកនឹងទទួលបានជ័យជម្នះ។

ក្រុម Cape Verde បានលេងស្មើទាំងបីប្រកួតរបស់ពួកគេក្នុងវគ្គចែកពូល អ្វីដែលគួរឱ្យភ្ញាក់ផ្អើលខ្លាំងគឺនៅថ្ងៃបើកឆាកទល់នឹងក្រុមអេស្ប៉ាញ ដែលជាក្រុមដែលមានប្រជាប្រិយភាព បន្ទាប់មកគឺការបង្ហាញទំរង់លេងដ៏ល្អទល់នឹងក្រុមអ៊ុយរូហ្គាយ និងអារ៉ាប៊ីសាអូឌីត។ ពួកគេជួបការប្រកួតដ៏លំបាកមួយទល់នឹងក្រុម ការពារតំណែងជើងឯកអាហ្សង់ទីនក្នុងវគ្គ ៣២ក្រុមចុងក្រោយ។

លោកប្រធានាធិបតី បានទទួលស្គាល់ថា ទោះបីជាការរំពឹងទុកលើក្រុមមានកម្រិតទាបក៏ដោយ ពួកគេត្រូវតែប្រកួតដើម្បីឈ្នះ។ លោកបានប្រាប់ BBC ថា ក្រុម Cape Verde អាចយកឈ្នះអាហ្សង់ទីនដោយលទ្ធផល ១-០។  យើងកំពុងលេងដើម្បីឈ្នះ… នៅពេលដែលការរំពឹងទុកទាបចំពោះក្រុមមួយ ហើយប្រសិនបើក្រុមនោះមានបំណងចង់ឈ្នះ វាអាចទៅរួច។

លោកបន្ថែមថា ខ្ញុំមានជំនឿ ១០០% សង្ឃឹម១០០% ។ យើងមានឱកាស១០០% ដើម្បីឈ្នះអាហ្សង់ទីន។ យើងបានទៅព្រឹត្តិការណ៍ World Cup នេះដើម្បីសរសេរប្រវត្តិសាស្ត្រផ្ទាល់ខ្លួនរបស់យើង ដែលកំពុងប្រឈមមុខនឹងក្រុមជើងឯក៕