ads
តើកីឡាកររូបណាបង្ហាញវត្តមានឱ្យក្រុមជម្រើសជាតិច្រើនបំផុត?
18-March-2025

Cristiano Ronaldo គឺជាកីឡាករតែម្នាក់គត់ដែលបង្ហាញខ្លួនឱ្យក្រុមជម្រើសជាតិបានច្រីនជាងគេបង្អស់។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Givemesport.com ។ ប្រភពព័ត៌មានខាងលើដដែលបានឱ្យដឹងថា ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់បានចូលប្រឡូកនៅលើឆាកអន្តរជាតិ តាំងពីថ្ងៃទី ២០សីហា ២០០៣ រហូតមកដល់បច្ចុប្បន្នុ ជាមួយនឹងការបង្ហាញខ្លួនសរុបចំនួន ២១៧ បំបែកកំណត់ត្រាចាស់របស់កីឡាករគុយវ៉ែត Bader Al-Mutawa ដែលបង្ហាញវត្តមានសរុបបានចំនួន ១៩៧ដងក្នុងខែមីនា ឆ្នាំ២០២៣ ជាប់ចំណាត់ថ្នាក់ទី២។

ការបង្ហាញខ្លួនចុងក្រោយរបស់ Ronaldo គឺនៅថ្ងៃទី​១៥ វិច្ឆិកា ២០២៤ ខណៈកីឡាកររូបនេះគ្មានតម្រុយចង់ចូលនិវត្តន៍តែចង់រកឱ្យបាន ១០០០ គ្រាប់។ Ronaldo មកទល់ពេលនេះស៊ុត​បាន ៩២៨ គ្រាប់។ ចំណែកឯកីឡាករ Soh Chin Ann របស់ប្រទេសម៉ាឡេស៊ីឈរលំដាប់លេខ ៣ បង្ហាញខ្លនបាន ១៩៥ ដងនាំមុខខ្សែប្រយុទ្ធអាហ្សង់ទីន Lionel Messi ដែលមានចំនួន ១៩១ ដង៕

ប្រភព៖ Givemesport.com

 

 

ads