ads
គ្រូបង្វឹកអ៊ីរ៉ាក់ ពន្យល់ពីការចូលរួមក្នុងការប្រកួត King’s Cup 2025
12-July-2025

គ្រូបង្វឹកក្រុមជម្រើសជាតិអ៊ីរ៉ាក់ លោក Graham Arnold បានពន្យល់ពីហេតុផលនៅពីក្រោយការសម្រេចចិត្តរបស់អ៊ីរ៉ាក់ ក្នុងការចូលរួមប្រកួតពានរង្វាន់ King’s Cup 2025 ក្នុងខែកញ្ញា បើទោះបីជាដំបូងបានបដិសេធមិនចូលរួមក៏ដោយ។ លោកបាននិយាយថា៖ «ក្នុងរយៈពេលពីរសប្តាហ៍កន្លងមកនេះ យើងបានទាក់ទងជាមួយក្រុមបាល់ទាត់ជម្រើសជាតិអាស៊ីកំពូលៗជាច្រើន ដើម្បីរៀបចំការប្រកួតមិត្តភាព ប៉ុន្តែពួកគេទាំងអស់ជាប់ដៃណាត់ ការប្រកួត ជាមួយក្រុមផ្សេងទៀតរួចហើយ»។

«យើងថែមទាំងបានទាក់ទងទៅសមាគមកីឡាបាល់ទាត់គុយវ៉ែត ដើម្បីរៀបចំការប្រកួតមិត្តភាពនៅខែកញ្ញា ប្រហែលជានៅទីក្រុង Basra ឬសូម្បីតែនៅប្រទេសគុយវ៉ែតតែម្ដង ប៉ុន្តែពួកគេបានសុំទោស ខណៈដែលពួកគេកំពុងធ្វើដំណើរទៅកាន់ប្រទេសវៀតណាម »។ ការសម្រេចចិត្តចូលរួមក្នុងពានរង្វាន់ King’s Cup 2025 បានកើតឡើងបន្ទាប់ពីក្រុមជម្រើសអូឡាំពិកអារ៉ាប៊ីសាអូឌីតបានដកខ្លួនចេញ ហើយសហព័ន្ធបាល់ទាត់អ៊ីរ៉ាក់បានផ្លាស់ប្តូរចិត្តមកចូលរួមឡើងវិញ។ លោក Graham Arnold បានបន្ថែមថា ៖«យើងមិនចង់ជួបជាមួយ អារ៉ាប៊ីសាអូឌីត ក្នុងដំណាក់កាលនេះទេ ដូច្នេះការប្រកួតនេះបង្ហាញ ពី​ឱកាសដ៏ល្អសម្រាប់ខ្ញុំក្នុងការយល់ដឹងកាន់តែច្បាស់អំពីកីឡាកររបស់ខ្ញុំ»។

ads