យោងតាមគេហទំព័រGivemesport.com ចេញផ្សាយកាលពីពេលថ្មីៗនេះបានឲ្យដឹងថា ក្លឹបបាល់ទាត់ចំនួន២០ដែលបានចំណាយលុយច្រើនបំផុតក្នុងប្រវត្តិសាស្ត្រ Premier League។ ប្រភពខាងដដែលក៏បានបញ្ជាក់ដែរថា ក្នុងចំណោមក្លឹបទាំង២០នោះ ក្លឹបតោខៀវChelsea ឈរកំពូលតារាងជាមួយនឹងការចំណាយលុយសរុបជាង៤,៦ពាន់លានដុល្លារ។ សូមតារាងមើលខាងក្រោមៈ

| ចំណាត់ថ្នាក់ | ក្លិប | ចំណាយសរុបគិតជាដុល្លារ |
| ១ | Chelsea | ៤,៦ពាន់លានដុល្លារ |
| ២ | Manchester City | ៣,៦ពាន់លានដុល្លារ |
| ៣ | Manchester United | ៣,៣ពាន់លានដុល្លារ |
| ៤ | Liverpool | ២,៥ពាន់លានដុល្លារ |
| ៥ | Tottenham | ២,៥ពាន់លានដុល្លារ |
| ៦ | Arsenal | ២,៣ពាន់លានដុល្លារ |
| ៧ | Newcastle | ១,៧ពាន់លានដុល្លារ |
| ៨ | Aston Villa | ១,៧ពាន់លានដុល្លារ |
| ៩ | West Ham | ១,៦ពាន់លានដុល្លារ |
| ១០ | Everton | ១,៤ពាន់លានដុល្លារ |
| ១១ | Southampton | ១,១ពាន់លានដុល្លារ |
| ១២ | Wolves | ១,១ពាន់លានដុល្លារ |
| ១៣ | Leicester | ១ពាន់លានដុល្លារ |
| ១៤ | Brighton | ៩៩៧លានដុល្លារ |
| ១៥ | Fulham | ៩៦០លានដុល្លារ |
| ១៦ | Leeds | ៨៤៩លានដុល្លារ |
| ១៧ | Crystal | ៧៩៣លានដុល្លារ |
| ១៨ | Bournemouth | ៧៦៦លានដុល្លារ |
| ១៩ | Nottingham | ៧២៩លានដុល្លារ |
| ២០ | Sunderland | ៦៧០លានដុល្លារ |