ads
ក្លិបបីនឹងទទួលបានពាន EPL បើ Man City ចាញ់ក្តី
21-March-2025

Arsenal អាច​នឹង​ទទួល​បាន​ពាន Premier League ចំនួន​ពីរ​ប្រសិន​បើតុលាការប្រកាសសាលក្រមសម្រេចឱ្យក្លិប Manchester City ចាញ់ក្តីក្នុងសំណុំរឿង​បំពានច្បាប់ហិរញ្ញវត្ថុដែលត្រូវចោទ​ប្រកាន់​ចំនួន ១១៥ ករណី។ ក្រុម​កាំភ្លើង​ធំ​បាន​ជាប់​ចំណាត់​ថ្នាក់​លេខ ​២ ​សម្រាប់​ពីរ​រដូវ​កាល​កន្លង​មក​នេះគឺ ២០២២-២៣និង២០២៣-២៤ ។ បើ Man City ចាញ់ក្តី  Arsenal ​ត្រូវទទួលបាន​ពាននេះវិញ​។

ការប្រកាសសាលក្រមសំណុំររឿងចំនួន ១១៥ ករណីប្រឆាំងនឹងក្លិប Manchester City កំពុងរង់ចាំនៅ។ ជុំវិញនឹងបញ្ហានេះ Manchester City បានបដិសេធយ៉ាងខ្លាំងចំពោះទង្វើខុសឆ្គងណាមួយ ហើយបានសន្យាថានឹងប្រយុទ្ធប្រឆាំងទៅនឹងការចោទប្រកាន់អំពីការបំពានច្បាប់ហិរញ្ញវត្ថុរវាងឆ្នាំ២០០៩និង ២០១៨។

ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើពួកគេត្រូវបានរកឃើញថាមានពិរុទ្ធមែននោះ វានឹងមានការពិន័យចំនួន២គឺហិរញ្ញវត្ថុនិងការពិន័យដ៏មានសក្តានុពលមួយពាក់ព័ន្ធនឹងការដកហូតយកពានត្រឡប់មកវិញ។ ក្នុង​ស្ថានភាព​បែប​នេះ ក្រុម​ដែល​ជាប់​ចំណាត់​ថ្នាក់លេខ២​ទំនង​ជា​នឹង​ទទួល​បាន​ពាន។នេះមានន័យថាទាំង Manchester United និង Liverpool អាចត្រូវបានប្រគល់ពានរង្វាន់ចំនួនពីរសម្រាប់រយៈពេលដែលការចោទប្រកាន់ត្រូវបានអនុវត្ត៕

ប្រភព៖ Daily star

 

ads