

នៅក្នុងសតវត្សទី ២១ មានលំហូរចូលកីឡាករបាល់ទាត់ដែលមានទេពកោសល្យមកពីទ្វីបអាហ្វ្រិកជាច្រើន។ ក្របខណ្ឌបាល់ទាត់កំពូលអង់គ្លេស Premier League ត្រូវបានគេមើលឃើញថាទីជាឈប់សំចតរបស់កីឡាករបរទេសជាច្រើនដែលធ្វីឱ្យការប្រកួតបាល់ទាត់បានឈានទៅដល់កម្រិតមួយដែលវាមិនធ្លាប់មានពីមុនមក។ ប៉ុន្មានឆ្នាំមកនេះ កីឡាករកាន់តែច្រើនឡើងៗពីទ្វីបអាហ្វ្រិកបានលេងឱ្យក្លិបធំៗមួយចំនួនរបស់ពិភពលោក ហើយជាលទ្ធផល ពួកគេបានក្លាយជាកីឡាករបាល់ទាត់ដែលមានប្រាក់ខែខ្ពស់បំផុតនៅលើភពផែនដីផងដែរ។
ខាងក្រោមនេះគឺជាបញ្ជីឈ្មៅះកីឡាករបាល់ទាត់អាហ្រ្វិក១០រូបដែលមានប្រាក់ខែខ្ពស់បំផុតៈ
១- ខ្សែបម្រី Riyad Mahrez ក្លិប Al-Ahli ទទួលបានប្រាក់ឈ្នួលជាង ១លាន និង ១០ម៉ឺនដុល្លារក្នុងមួយសប្តាហ៍។
២- ខ្សែប្រយុទ្ធ Sadio Mane ក្លិប Al-Nassr ទទួលបានប្រាក់ឈ្នួលជាង ៨៤ ម៉ឺនដុល្លារក្នុងមួយសប្តាហ៍។
៣- ខ្សែការពារ Kalidou Koulibaly ក្លិប Al-Hilal ទទួលបានប្រាក់ឈ្នួលជាង ៧៣ ម៉ឺនដុល្លារក្នុងមួយសប្តាហ៍។
៤- ខ្សែប្រយុទ្ធ Mohamed Salah ក្លិប Liverpool ទទួលបានប្រាក់ឈ្នួលជាង ៤៦ ម៉ឺនដុល្លារក្នុងមួយសប្តាហ៍។
៥- ខ្សែប្រយុទ្ធ Omar Marmoush ក្លិប Manchester City ទទួលបានប្រាក់ឈ្នួលជាង ៣៩ ម៉ឺនដុល្លារក្នុងមួយសប្តាហ៍។
៦- ខ្សែបម្រីAchraf Hakimi ក្លិប PSG ទទួលបានប្រាក់ឈ្នួលជាង ៣០ ម៉ឺនដុល្លារក្នុងមួយសប្តាហ៍។
៧- ខ្សែបម្រីFranck Kessie ក្លិប Al-Ahli ទទួលបានប្រាក់ឈ្នួលជាង ២៩ ម៉ឺនដុល្លារក្នុងមួយសប្តាហ៍។
៨- ខ្សែបម្រី-ការពារ Thomas Partey ក្លិប Arsenalទទួលបានប្រាក់ឈ្នួលជាង២៦ម៉ឺនដុល្លារក្នុងមួយសប្តាហ៍។
៩- ខ្សែប្រយុទ្ធInaki William ក្លិប Bilbaoទទួលបានប្រាក់ឈ្នួលជាង ២៤ ម៉ឺនដុល្លារក្នុងមួយសប្តាហ៍។
១០- អ្នកចាំទី Edouard Mendy ក្លិប Al-Ahli ទទួលបានប្រាក់ឈ្នួលជាង ២៣ ម៉ឺនដុល្លារក្នុងមួយសប្តាហ៍៕