

យោងតាមការចេញផ្សាយរបស់គេហទំព័រ Legit.ng កាលពីថ្ងៃអង្គារទី២២កក្កដា ២០២៥ បានឱ្យដឹងថាមានកីឡាករ ៩ រូបដែលមានយន្តហោះតម្លៃថ្លៃបំផុត ជិះ។ ខាងក្រោមនេះគឺជាបញ្ជីឈ្មោះកីឡាករទាំង៩រូបនោះ។
១-ស្តេចបាល់ទាត់ប្រេស៊ីលលោកតា Pele ដែលបានស្លាប់កាលពីឆ្នាំ ២០២២មានយន្តហោះប្រភេទ Emirates Boeing 777 តម្លៃជាង ៨០ លានដុល្លារ។ Boeing 777 គឺជាយន្តហោះលំដាប់ថ្នាក់ពាណិជ្ជកម្ម ប្រែទៅជាយន្តហោះឯកជន។ យន្តហោះនេះមានកន្លែងទទួលភ្ញៀវ បន្ទប់ប្រជុំ និងសមត្ថភាពរយៈចម្ងាយឆ្ងាយ ដែលស័ក្តិសមជាបុរសដែលគេតែងតែហៅថាជាស្តេចបាល់ទាត់។
២- Cristiano Ronaldo មានយន្តហោះផ្ទាល់ខ្លួន ប្រភេទ Gulfstream G650 តម្លៃជាង៧៥លានដុល្លារ។សម្រាប់ Cristiano Ronaldo គឺគ្មានអ្វីអស្ចារ្យទេ។ យន្តហោះនេះផ្ទុកអ្នកដំណើរ១៨នាក់ ។ វាមានផ្ទៃខាងក្នុងស្បែកល្អបំផុត បំពាក់វ៉ាយហ្វាយ ទូរស័ព្ទផ្កាយរណប និងគ្រែគេងធំទូលាយ ដែលល្អឥតខ្ចោះសម្រាប់កីឡាករបាល់ទាត់ដែលឆ្លងកាត់ទ្វីបជាបន្តបន្ទាប់។
៣-Lionel Messi មានយន្តហោះប្រភេទGulfstream V តម្លៃត្រឹមតែ៤៥លានដុល្លារ។ Messi អាចជាកីឡាករកំពូលនៅក្នុងទីលាននិងស្រទាប់មហាជនដែលគេចាត់ទុកថាជា ( G.O.A.T.) ប៉ុន្តែនៅលើអាកាស Ronaldo បានរុញគាត់ចេញ។
Gulfstream V Messi នៅតែជាមហាអំណាចលេីអាកាស មានសមត្ថភាពធ្វើដំណើរដ៏ល្អក្នុងផ្លូវឆ្ងាយ។ វារួមមានផ្ទះបាយ បន្ទប់ទឹកពីរ និងកៅអីសម្រាប់អ្នកដំណើរ១៦នាក់ ក្នុងការហោះហើរសាមញ្ញ។
៤- David Beckham មានយន្តហោះប្រភេទ Bombardier Challenger 350 តម្លៃ ២៧លានដុល្លារ) ។
៥- Zlatan Ibrahimovic មានយន្តហោះប្រភេទ Cessna Citation Longitude តម្លៃ២៦លានដុល្លារ ។
៦- Wayne Rooney មានយន្តហោះប្រភេទDassault Falcon 900LX តម្លៃ២៣ លានដុល្លារ) ។
៧- Neymar មានយន្តហោះប្រភេទCessna Citation Sovereign តម្លៃ២២លានដុល្លារ។
៨- Paul Pogba មានយន្តហោះប្រភេទ Gulfstream G280 តម្លៃ២០ លានដុល្លារ។
៩- Gareth Bale មានយន្តហោះប្រភេទCessna Citation XLS+ តម្លៃជាង ៨ លានដុល្លារ ។ខណៈពេលដែលវាមានតម្លៃទាបបំផុតនៅក្នុងបញ្ជី វាមានប្រសិទ្ធភាព ទាន់សម័យ និងសមឥតខ្ចោះសម្រាប់ការធ្វើដំណើររយៈពេលខ្លីរវាងផ្ទះ និងទីលានវាយកូនហ្គោលរបស់គាត់៕