ads
ហេតុអ្វី UEFA ហាម Bayern មិនឱ្យពាក់ឈុតក្រហម?
11-February-2025

ស្ថាប័នបាល់ទាត់អឺរ៉ុប UEFA បានហាមក្លិប Bayern Munich មិនឱ្យពាក់ឈុតក្រហមក្នុងផ្ទះនៅក្នុងយុទ្ធនាការប្រកួត Champions League បើទោះជាឈុតក្នុងផ្ទះរបស់ខ្លួនមិនប៉ះពាល់ជាមួយក្លិបគូប្រជែងក៏ដោយ។  Bayern ត្រូវប៉ះជាមួយម្ចាស់ផ្ទះ Celtic នៅរាត្រីថ្ងៃពុធ ដែលមានឈុតពណ៌បៃតង និងស ខណៈក្លិប Bayern ពណ៌ក្រហម និងខ្មៅ ។ យោងតាមការចេញផ្សាយរបស់កាសែតអាល្លឺម៉ង់ Bild បានឱ្យដឹងថា UEFA បានបញ្ជាក់ថាលេខខ្មៅងងឹតនៅលើអាវពណ៌ក្រហមគឺមិនផ្តល់នូវកម្រិតពណ៌គ្រប់គ្រាន់សម្រាប់អ្នកទស្សនា។ វាត្រូវបានគេចាត់ទុក​ថា​បំពាន​បទប្បញ្ញត្តិ​ដែល​អាច​មើល​ឃើញ។

ទោះជាយ៉ាងណាក្តីស្ថាប័នគ្រប់គ្រងអឺរ៉ុបបាននិយាយថា៖ Bayern នឹងត្រូវបានអនុញ្ញាតឱ្យពាក់ឈុតនេះ ប្រសិនបេីពួកគេធ្វើការកែប្រែបន្តិចបន្តួចចំពោះវា។ ជាពិសេស ការផ្លាស់ប្តូរលេខ និងឈ្មោះទៅជាពុម្ពអក្សរពណ៌សនឹងអនុញ្ញាតឱ្យ Bayern ពាក់ឈុតនេះ នៅពេលដែលការប្រកួតកំពុងដំណើរការ។ នេះមិនមែនជាលើកទីមួយទេដែល Bayern មានបញ្ហាជាមួយនឹងការបោះពុម្ពអាវ។ នៅរដូវកាល ២០២០-២១ ឈុតក្រៅដីពណ៌សនិងពណ៌ទឹកក្រូច ត្រូវបានគេមើលឃើញថាជាការបំពានច្បាប់របស់ UEFA ផងដែរ។ Bayern បាន​បញ្ចៀស​បញ្ហា​នេះ​ដោយ​ពាក់​ពុម្ព​អក្សរ​ខ្មៅ​លើ​ឈុត​ក្រៅ​ផ្ទះ​របស់​ពួកគេ​ក្នុង​ការ​ប្រកួត​អន្តរជាតិ មិន​ថា​ Champions League ឬ Club World Cup៕

ads