អូស្ត្រាលី បានកោះហៅកីឡាករ Nestory Irankunda មកវិញ ក្នុងចំណោមការផ្លាស់ប្ដូរកីឡាករចំនួនប្រាំមួយនាក់សម្រាប់ការប្រកួតពូល D នៃព្រឹត្តិការណ៍ World Cup ទល់នឹងប៉ារ៉ាហ្គាយនៅព្រឹកថ្ងៃសុក្រនេះ(ម៉ោងនៅកម្ពុជា)។

គ្រូបង្វឹកលោក Tony Tony Popovic បានរុះរើខ្សែប្រយុទ្ធដោយដកកីឡាករ Mohamed Toure និង Nishan Velupillay ហើយនាំយក Irankunda និង Cristian Volpato ចូលលេងជំនួសវិញ។ក្រុមអូស្ត្រាលីក៏នឹងអវត្តមានកីឡាករ Jacob Italiano និង Mathew Leckie ដោយសាររបួស។ ក្រុមទាំងពីរមានពិន្ទុស្មើគ្នា និងកំពុងប្រជែងគ្នាដើម្បីចំណាត់ថ្នាក់លេខពីរក្នុងពូល ខណៈដែលសហរដ្ឋអាមេរិកបានឡើងទៅវគ្គបន្តរួចហើយ ក្នុងនាមជាក្រុមឈ្នះ ហើយតួកគីបានធ្លាក់ចេញ។
អូស្ត្រាលី៖ Patrick Beach, Alessandro Circati, Jordan Bos, Connor Metcalfe, Aiden O’Neill, Aziz Behich, Nestory Irankunda, Harry Souttar, Cristian Volpato, Jackson Irvine, Lucas Herrington ។ ប៉ារ៉ាហ្គាយ៖ Orlando Gill, Gustavo Velazquez, Omar Alderete, Juan Jose Caceres, Diego Gomez, Andres Cubas, Gustavo Gomez, Julio Enciso, Gabriel Avalos, Matias Galarza, Alexandro Maidana៕
