ស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក FIFA កំពុងពិភាក្សាជាមួយសមាគមបាល់ទាត់ជាតិដើម្បីបង្កើនប្រាក់រង្វាន់សម្រាប់ក្រុមទាំង ៤៨ ដែលចូលរួមក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំ ២០២៦។ សំណើនេះនឹងត្រូវបានអនុម័តនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សា FIFA នៅថ្ងៃអង្គារ ដែលនឹងធ្វើឡើងមុនសមាជ FIFA លើកទី ៧៦ នៅទីក្រុង Vancouver។
កាលពីខែធ្នូ FIFA បាននិយាយថា៖ ប្រាក់រង្វាន់សម្រាប់ព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំនេះនឹងខ្ពស់ជាង ៥០ ភាគរយបើធៀបនឹងព្រឹត្តិការណ៍លើកមុន គឺ ៦៥៥ លានដុល្លារ បន្ទាប់ពីបានយល់ព្រមលើការចូលរួមវិភាគទានផ្នែកហិរញ្ញវត្ថុចំនួន ៧២៧ លានដុល្លារដល់ការប្រកួត។ FIFA បានប្រាប់សារព័ត៌មាន Reuters ថា៖ ប្រាក់រង្វាន់ដែលផ្តល់ជូននឹងកើនឡើង ដោយស្ថាប័នគ្រប់គ្រងពិភពលោកនេះត្រូវបានគេព្យាករថានឹងលើសពី ១១ ពាន់លានដុល្លារនៃប្រាក់ចំណូល។

ការប្រកាសរបស់ FIFA កាលពីខែធ្នូ ស្តីពីប្រាក់រង្វាន់បាននិយាយថា៖ ក្រុមជើងឯកនឹងទទួលបាន ៥០លានដុល្លារ ក្រុមជើងឯករងទទួលបាន ៣៣លានដុល្លារ ខណៈដែលប្រទេសចំនួន ១៦ដែលមិនបានឡើងទៅវគ្គបន្តពីវគ្គចែកពូលដំបូង ត្រូវបានកំណត់ឱ្យទទួលបាន ៩លានដុល្លារ។ លើសពីនេះ ប្រទេសដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់នីមួយៗនឹងមានសិទ្ធិប្រកួតទទួលបាន ១,៥ លានដុល្លារ ដើម្បីទូទាត់ថ្លៃដើមរៀបចំ៕

ប្រភព៖ Reuters