

សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានបង្ហាញកូតាចុះឈ្មោះកីឡាករបរទេសក្នុងលីគកំពូលកម្ពុជារដូវកាល ២០២៥/២៦។
សម្រាប់រដូវកាលខាងមុខនេះ ក្រុមនីមួយៗក្នុងលីគកំពូលកម្ពុជា អាចចុះឈ្មោះកីឡាករបានដូចខាងក្រោម៖
– អាចចុះឈ្មោះកីឡាករបរទេសបានចំនួន ៦នាក់។
– កីទ្បាករចូលសញ្ជាតិ ១ នាក់។
– កីឡាករបរទេស ៥ នាក់ប៉ុណ្ណោះដែលអាចលេងបាន ក្នុងអំឡុងពេលប្រកួត។
– មិនមានកីទ្បាករកូតាអាស៊ានទៀតទេ។
សូមជម្រាបថា គោលបំណងនៃច្បាប់នេះគឺដើម្បីធ្វើឱ្យមានតុល្យភាពនៃការអភិវឌ្ឍកីឡាករក្នុងស្រុកដែលមានទេពកោសល្យ និងដើម្បីគ្រប់គ្រងកូតាកីឡាករបរទេសមិនឱ្យធំពេក៕
ប្រភព៖ Ballthai