ads
Inter Milan នឹងទទួលបានប្រាក់លើកទឹកចិត្តដ៏ច្រីន ប្រសិនបើឈ្នះ​ពាន UCL
12-May-2025

Inter Milan នឹងទទួលបានប្រាក់លើកទឹកចិត្តដ៏ច្រីន ប្រសិនបើអាចឈ្នះពានរង្វាន់អឺរ៉ុបដ៏មានកិត្យានុភាព។ ក្លិបយក្សអ៊ីតាលីខាងលើនេះត្រូវបានគេមើលឃើញថាមានឱកាស​ឈ្នះ​ពាន UCL សម្រាប់ឆ្នាំ​ ២០២៥ ដោយសារពួកគេបាន​​បំបាក់ Bayern Munich ក្នុងវគ្គ ​៨ ​ក្រុម និង Barcelona ក្នុងវគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​។ ប្រាក់រង្វាន់លើកទឹកចិត្តនោះមានតម្លៃជាង ១១ លានដុល្លារ ដែលកីឡាករម្នាក់ៗអាចទទួលបានប្រហែលជាង ៤០ ម៉ឺនដុល្លារ។

Inter ទទួលបានបានប្រាក់លើកទឹកចិត្តចំនួនជាង ៤ លានរួចហើយសម្រាប់ការឈានដល់វគ្គផ្តាច់ព្រ័ត្រ។ Inter Milan រកបានប្រាក់ចំណូលរបសពី UEFA Champions League ជាង ១៣៣ លានដុល្លារ រួចហើយមុនការប្រកួតវគ្គផ្តាច់ព្រ័ត្រជាមួយ PSG ។ការប្រកួតផ្តាច់ព្រ័ត្រនឹងធ្វើឡើងនៅថ្ងៃទី១ ខែមិថុនានៅទីក្រុងMunchen ប្រទេសអាល្លឺម៉ង់៕

ads