

UEFA បានផ្តល់សំណងជាង ២៦៦ លានដុល្លារដល់ក្លិបបាល់ទាត់ដែលមានកីឡាករទៅចូលរួមប្រកួតជាមួយក្រុមជម្រើសជាតិ។ ការចំណាយប្រាក់បំបែកកំណត់ត្រានេះគ្របដណ្តប់រយៈពេល ៤ ឆ្នាំរួមទាំងយុទ្ធនាការប្រកួត UEFA Nations League ឆ្នាំ ២០២០-២១ និងឆ្នាំ ២០២២-២៣ ក៏ដូចជា Euro ឆ្នាំ ២០២៤ និងវគ្គជម្រុះរបស់វាផងដែរ។
ទឹកលុយជាង ២៦៦ លានដុល្លារត្រូវបានចែករំលែកក្នុងចំណោមក្លិបបាល់ទាត់អឺរ៉ុប ៩០១ មកពីសមាគមសមាជិក UEFA ចំនួន៥៥។ ក្នុងនោះដែរ ក្លិបបាល់ទាត់អង់គ្លេសទទួលបានទឹកប្រាក់សរុបចំនួនជាង ៥៣ លានដុល្លារ ។ ក្នុងចំណោមក្លិបនីមួយៗ Manchester City ទទួលបានសំណងខ្ពស់បំផុតពី UEFA គឺជាង ៥,៨ លានដុល្លារ បន្ទាប់មក Real Madrid ទទួលបានជាង ៥,៤ លានដុល្លារ និង Inter Milan ទទួលបាន៥លានដុល្លារ៕
ប្រភព៖ Tribuna