 
                             
                             
                             
                                    យោងតាមលោក Fabrizio Romano អ្នកកាសែតលំដាប់ថ្នាក់លេខមួយ លោក Erik ten Hag ចង់ដឹងរឿងបីជាពិសេសក្នុងអំឡុងពេលសម្ភាសន៍របស់គាត់ជាមួយ Manchester United ។

គ្រូបង្វឹកក្លិប Ajax រូបនេះបានសួរអំពី ថវិកាផ្ទេរដ៏មានសក្តានុពលរបស់ក្លឹប គោលដៅផ្ទេរកីឡាករ និងរបៀបដែលគាត់នឹងត្រូវបានគាំទ្រនៅក្នុងទីផ្សារដោះដូរកីឡាករ។
Romano យល់ថាកិច្ចប្រជុំមានភាពវិជ្ជមានសម្រាប់ភាគីទាំងពីរគឺទាំងក្លឹបក៏ដូចជាលោក Ten Hag ។ នោះមិនមែនជាអ្វីដែលត្រូវបានគេនិយាយទាំងអស់នោះទេ – បុរសសញ្ជាតិហូឡង់វ័យ 52 ឆ្នាំរូបនេះនឹង “រីករាយ” ក្នុងការដឹកនាំ United ជាអចិន្ត្រៃយ៍។

បិសាចក្រហមទំនងជាបញ្ចប់នៅក្រៅក្រុមកំពូលទាំងបួនក្នុង Premier League នៅរដូវកាលនេះ មានន័យថាពួកគេនឹងមិនលេងនៅ Champions League នៅរដូវកាលក្រោយទេ។ ប្រសិនបើត្រូវបានតែងតាំងជាគ្រូបង្វឹកពិតមែន Ten Hag នឹងប្រឈមមុខនឹងកិច្ចការដ៏ធំសម្បើមនៅខាងមុខ។

ប្រភព៖ Fabrizio Romano @ Twitter