ads
(English) Yamal ក្លាយជាកីឡាករ​ថ្លៃបំផុត​លើ​ពិភពលោក
១១-មិថុនា-២០២៥

(English) ​ខ្សែប្រយុទ្ធវ័យក្មេង Lamine Yamal បានក្លាយជាកីឡាករបាល់ទាត់ដែលមានតម្លៃបំផុតនៅទូទាំងពិភពលោកគឺមានតម្លៃជាង ២២៨ លានដុល្លារ។ ទោះបីជាក្លិប Barcelona ចាកចេញពីក្របខណ្ឌ Champions League ដោយក្រុម Inter Milan ក៏តម្លៃរបស់គាត់បានកើនឡើងជាង២០ % ។ កីឡាករ Barcelona ផ្សេងទៀតក៏ទទួលបានការជំរុញទីផ្សារផងដែរ នៅរដូវកាលនេះដោយ Pedri ឡើងដល់ជាង ១៥០លានដុល្លារ កីឡាករ Raphinha ដល់ជាង១០០លានដុល្លារ និង Pau Cubarsí ដល់ជាង ៩០លានដុល្លារ។ ស្ថិតក្នុងវ័យត្រឹមតែ១៧ឆ្នាំ តារាឆ្នើមរបស់ Barcelona រូបនេះបាននាំមុខគេនៅក្នុងប្រទេសអេស្ប៉ាញ និងទូទាំងពិភពលោក ដែលជាព្រឹត្តិការណ៍ដ៏សំខាន់ថ្មីមួយនៅក្នុងប្រវត្តិសាស្ត្របាល់ទាត់។

របាយការណ៍ដដែលបានឲ្យដឹងដែរថា ខ្សែប្រយុទ្ធ Mbappe របស់ក្លិប Real Madrid ឈរចំណាត់ថ្នាក់លេខ២ មានតម្លៃជាង២០៥ លានដុល្លារកើនឡើង១០,% និង Bellingham តម្លៃនៅថេរដដែលគឺ ២០៥លានដុល្លារឈរលំដាប់លេខ៣។ រដូវកាលនេះ Yamal ស៊ុតបញ្ចូលទីបាន ១៨ គ្រាប់ និងជួយមិត្តរួមក្រុមបាន២១ ដងក្នុង៥៥ ប្រកួតនៅគ្រប់ការប្រកួតទាំងអស់។

ក្រោមការដឹកនាំរបស់គ្រូបង្វឹកជនជាតិអាល្លឺម៉ង់ Hansi Flick ក្រុម Barcelona បានគ្រប់គ្រង La Liga និងលើកពាន Spanish Cup ដោយ Yamal រៀបចំការលេងវាយប្រហារជាច្រើនរបស់ក្រុម។ របាយការណ៍បានកត់សម្គាល់ថា Yamal គឺជាកីឡាករដ៏អស្ចារ្យម្នាក់ដែលបន្តទាក់ទាញអ្នកគាំទ្រជាមួយនឹងស្ទីលប្លែកៗរបស់គាត់។ នៅអាយុ១៧ឆ្នាំគាត់បានបង្កើតប្រវត្តិសាស្ត្របាល់ទាត់រួចហើយ ហើយការបន្តកុងត្រាថ្មីរបស់គាត់រហូតដល់ឆ្នាំ២០៣១ គូសបញ្ជាក់ពីតួនាទីសំខាន់របស់គាត់នៅ Barcelona៕

ads