ads
(English) UEFA ព្រមានអ្នកគាំទ្រ Man United និង Tottenham
២០-ឧសភា-២០២៥

(English) ជាមួយនឹងអ្នកគាំទ្ររាប់ម៉ឺននាក់របស់ Manchester United និង Tottenham រំពឹងថានឹងសម្រុកទៅទីក្រុង Bilbao ប្រទេសអេស្ប៉ាញក្នុងសប្តាហ៍នេះ សម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Europa League UEFA បានព្រមាន កាលពីថ្ងៃចន្ទអំពីការទិញសំបុត្រដែលមិនមានការអនុញ្ញាត (ក្លែងក្លាយ) ដែលធ្វើឲ្យពួកគេមិនអាចចូលកីឡដ្ឋានបាន។ ក្លិបទាំងពីរដែលមានអ្នកគាំទ្រយ៉ាងច្រើន ត្រូវបានគេបែងចែកសំបុត្រចំនួន ១៥០០០ សន្លឹកនៅក្នុងកីឡដ្ឋានដែលអាចផ្ទុកមនុស្សបាន៥០០០០នាក់ ជាមួយនឹងតម្លៃត្រឹមតែ៤៥ ដុល្លារ។ ផ្ទុយទៅវិញតម្លៃរាប់ពាន់ដុល្លារត្រូវបានគេដាក់លក់នៅលើគេហទំព័រលក់សំបុត្រមួយចំនួន ខណៈ UEFA បាននិយាយថាអ្នកទិញអាចត្រូវបានបដិសេធមិនឱ្យចូលទស្សនានៅថ្ងៃពុធនៅឯកីឡដ្ឋាន Athletic Bilbao ។

ស្ថាប័នបាល់ទាត់អ៊ឺរ៉ុបបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ សំបុត្របែបនេះអាចត្រូវបានលុបចោលដោយ UEFA នៅពេលណាមួយ ហើយអ្នកគាំទ្រទំនងជាត្រូវបានបដិសេធមិនឱ្យចូល ឬត្រូវបានបណ្តេញចេញពីកីឡដ្ឋាន។ UEFA បានបន្ថែមថា លើសពីនេះ អ្នកគាំទ្រប្រហែលជាមិនទទួលបានសំបុត្រដែលពួកគេបានទិញពីភាគីទីបីដែលគ្មានការអនុញ្ញាតទាំងនេះទេ។គេហទំព័រ ភ្នាក់ងារ និង touts” ជាអ្នកលក់សំបុត្រដែលកំពុងមានបញ្ហា។

UEFA បាន​ព្រមាន​ថា​៖ «​មាន​តែ​ទូរសព្ទ​ដែល​ប្រើ​ដើម្បី​ទាញ​យក​សំបុត្រ​តាម​ទូរសព្ទ​ប៉ុណ្ណោះ​នឹង​អាច​ចូល​ទៅ​កាន់​កីឡដ្ឋាន​បាន។ រូបថតនៃសំបុត្រទូរស័ព្ទមិនមែនជាសំបុត្រត្រឹមត្រូវទេ។ UEFA បានបញ្ជាក់ថាអង្គភាពរបស់ខ្លួនបានលក់សំបុត្រប្រហែល១១០០០តាមរយៈគេហទំព័ររបស់ខ្លួន ហើយជិត៩០០០ត្រូវបានរក្សាទុកសម្រាប់អ្នកឧបត្ថម្ភ អ្នកផ្សាយ សហព័ន្ធបាល់ទាត់អឺរ៉ុប និងភ្ញៀវ៕

ads