

(English) ក្លិបយក្សអេស្ប៉ាញ Real Madrid បានទាមទារយ៉ាងហោចណាស់ជាង ១ ពាន់លានដុល្លារពីក្លិបអារ៉ាប៊ីសាអូឌីតក្នុងការទិញផ្តាច់កុងត្រា សម្រាប់កីឡាករខ្សែប្រយុទ្ធ Vinicius Junior។ នេះបើយោងតាមលោក Josep Pedrerolអ្នកកាសែតអេស្ប៉ាញ El Chiringuito ប្រាប់ប្រព័ន្ធផ្សព្វផ្សាយកាលពីថ្ងៃអង្គារទី២១ ខែមករា ឆ្នាំ២០២១។
ចំណែកឯប្រភពអនាមិកដែលត្រូវបាន Reuters ដកស្រង់យកចុះផ្សាយថា Vinícius ត្រូវបានមន្ត្រីអារ៉ាប៊ីសាអូឌីតទាក់ទង និងផ្តល់កិច្ចសន្យារយៈពេល ៥ ឆ្នាំដែលមានតម្លៃបប្រហែល ២១៨ លានដុល្លារ ក្នុងមួយរដូវកាល បូករួមទាំងប្រាក់រង្វាន់ដើម្បីចូលរួមជាមួយ Saudi Pro League (SPL) ។ លោកបានបន្តថា ក្លិបនេះក៏នឹងបដិសេធការដេញថ្លៃរបស់ក្លិបផ្សេងទៀតក្នុងតម្លៃចន្លោះពីជាង ២៥០ ទៅ ៣០០ លានដុល្លារ ប៉ុន្តែលោកមិនបានបង្ហីបឱ្យដឹងថាក្លិបណានោះទេ។
ក្រុមអារ៉ាប៊ីសាអូឌីតបានទាក់ទងជាមួយកីឡាករប្រេស៊ីលចាប់តាំងពីរដូវក្តៅមុន។ ទោះជាយ៉ាងណា កីឡាករមិនមានឆន្ទៈចរចានៅពេលនោះទេ។ ថ្មីៗនេះនាយកប្រតិបត្តិបាល់ទាត់ Saudi Pro League លោក Omar Mugharbel បានបញ្ជាក់ពីចំណាប់អារម្មណ៍របស់ពួកគេចំពោះ Vini Jr ដោយកត់សម្គាល់ថាជាពិសេសក្លិប Al Hilal ចង់ចុះហត្ថលេខាលើកីឡាករវ័យ២៤ ឆ្នាំ។ កិច្ចសន្យាបច្ចុប្បន្នរបស់ Vinicius Junior ជាមួយ Real Madrid នឹងផុតកំណត់នៅឆ្នាំ២០២៧ ។ លក្ខខណ្ឌនៃការដោះលែងរបស់រូបគេមានចំនួនពិតប្រាកដជា១ ពាន់លានដុល្លារ៕