ads
(English) Real Madrid គ្រង​តំណែង​ក្លឹប​បាល់ទាត់​មាន​បំផុត​លើពិភពលោក
៣០-ឧសភា-២០២៥

(English) Real Madrid ក្លាយជាក្លិបបាល់ទាត់ដែលមានតម្លៃបំផុតនៅទូទាំងពិភពលោក។ នេះបើយោងតាមរបាយការណ៍របស់ Football Benchmark ឆ្នាំ២០២៥ ដែលត្រូវបានគេហំទព័រm.allfootballapp.com ដកស្រង់យកមកចុះផ្សាយកាលពីថ្ងៃសុក្រទី ៣០ ឧសភា​ ២០២៥។ ក្រុម​យក្ស​អេស្ប៉ាញ​បាន​រក្សា​តំណែង​កំពូល​តារាងពីរឆ្នាំជាប់​ៗ​គ្នា វ៉ា​ដាច់ក្លិបបាល់ទាត់អង់គ្លេស  Manchester City និង Manchester United។ គួរកត់សម្គាល់ថា Real Madrid បានក្លាយជាក្លិបដំបូងគេដែលមានតម្លៃលើសពី៦ពាន់លានដុល្លារ គឺ៦,៨៥ ពាន់លានដុល្លារ កើនឡើង២៣% ធៀបនឹងឆ្នាំមុន។ សមិទ្ធិផលនេះធ្វើឱ្យពួកគេនាំមុខក្រុម Manchester Cityដែលមានតម្លៃ៥,៥៧ ពាន់លានដុល្លារ កើនឡើង៣%) និង Manchester United ៥,៥២ពាន់លានដុល្លារកើនឡើង៤%។

របាយការណ៍ក៏បានគូសបញ្ជាក់ផងដែរថា Real Madrid ក៏ក្លាយជាក្លិបដំបូងគេដែលរកចំណូលប្រតិបត្តិការបានជាង ១,០៩ពាន់លានដុល្លារ។ ការរួមចំណែកដ៏សំខាន់ចំពោះកំណើននេះគឺកីឡដ្ឋាន Santiago Bernabéu ដែលត្រូវបានកែលម្អឡើងវិញ ដែលបានកើនឡើងជិតពីរដងនៃប្រាក់ចំណូលប្រចាំថ្ងៃដល់ ២៧៣,៨លានដុល្លារ។ ហេតុដូច្នេះហើយ Real Madrid បានពង្រីកតម្លៃសហគ្រាសរបស់ខ្លួននាំមុខលើដៃគូប្រកួតប្រជែងជាង ១,២ ពាន់លានដុល្លារ។

ចាប់តាំងពីការចេញផ្សាយរបាយការណ៍ដំបូងកាលពីមួយទសវត្សរ៍មុន ទាំង Real Madrid និង Manchester City បានបង្កើនតម្លៃសហគ្រាសរបស់ពួកគេប្រហែល៣,២៧ពាន់លានដុល្លារ។ ការវាយតម្លៃរបស់ Real Madrid ឥឡូវនេះជាមធ្យមលើសពីតម្លៃសិទ្ធិផ្តាច់មុខ នៅក្នុងក្របខណ្ឌបាល់ទាត់ជាតិអាមេរិក NFL (៦,៤៧ពាន់លានដុល្លារ) និងបាល់អោប NBA (៥,០២ ពាន់លានដុល្លារ)៕

 

ads