ads
(English) Modric ប្រកាសចាកចេញពី Real Madrid
២៣-ឧសភា-២០២៥

(English) កីឡាករ Luka Modric ប្រធានក្រុម Real Madrid បានប្រកាសថា គាត់នឹងចាកចេញពីក្លិបយក្ស អេស្ប៉ាញ បន្ទាប់ពីបញ្ចប់យុទ្ធនាការប្រកួតពានរង្វាន់ FIFA Club World Cup នៅសហរដ្ឋអាមេរិករដូវក្តៅនេះ។ ខ្សែបម្រើសញ្ជាតិក្រូអាស៊ី ដែលជាម្ចាស់ពានរង្វាន់ Ballon d’Or ឆ្នាំ២០១៨ នឹងចូលសមរភូមិវាលស្មៅចុងក្រោយក្នុងទឹកដីរបស់ខ្លួន នៅពេលដែលReal Madrid ស្វាគមន៍ក្រុម Real Sociedad នៅថ្ងៃសៅរ៍ក្នុងការប្រកួតបញ្ចប់រដូវកាល La Liga។

Modric បាននិយាយនៅលើ Instagram ថា ពេលវេលាបានមកដល់ហើយ។ ពេលវេលាដែលខ្ញុំមិនដែលខ្ញុំមិនចង់ឃើញ វាបានមកដល់ ប៉ុន្តែនោះគឺជាបាល់ទាត់ ហើយនៅក្នុងជីវិត អ្វីគ្រប់យ៉ាងមានការចាប់ផ្តើម និងចុងបញ្ចប់របស់វា។ ចាប់តាំងពីមករួមរស់ជាមួយក្រុម Real ពីក្លឹប Spurs ក្នុងឆ្នាំ ២០១២ Modric បានឈ្នះពានរង្វាន់ចំនួន២៨ រួមទាំងពានរង្វាន់ Champions League ចំនួន៦និងពានរង្វាន់ក្នុងស្រុកចំនួន៤ផងដែរ ។ កីឡាករវ័យ៣៩ឆ្នាំបានបន្តថាការលេងឱ្យ Real Madrid បានផ្លាស់ប្តូរជីវិតរបស់ខ្ញុំក្នុងនាមជាកីឡាករបាល់ទាត់ និងជាមនុស្សម្នាក់។

ខ្ញុំមានមោទនភាពដែលបានក្លាយជាផ្នែកមួយនៃយុគសម័យដ៏ជោគជ័យបំផុតនៃក្លឹបល្អបំផុតក្នុងប្រវត្តិសាស្ត្រ”។ Real នឹងបើកយុទ្ធនាការ Club World Cup របស់ពួកគេទល់នឹងក្រុម Al-Hilal របស់អារ៉ាប៊ីសាអូឌីត នៅថ្ងៃទី១៨ខែមិថុនា ហើយនឹងជួបជាមួយ Pachuca របស់ម៉ិកស៊ិក និងSalzburg របស់អូទ្រីសក្នុងវគ្គចែកពូលផងដែរ៕

 

 

ads