

(English) យោងតាមលោក Kieran Maguire អ្នកជំនាញផ្នែកហិរញ្ញវត្ថុបាល់ទាត់ បានប៉ាន់ប្រមាណថាការបាត់បង់កៅអីប្រកួតក្របខណ្ឌ Champions League រដូវកាលក្រោយ នឹងធ្វើឱ្យបិសាចក្រហម Manchester United បាត់បង់លុយជាង ១៣២ លានដុល្លារ។ Kieran Maguire បានវិភាគថា៖ ការចូលរួមក្នុងការប្រកួត Champions League នៅរដូវកាលក្រោយ បើទោះបីជាពួកគេចាញ់ទាំង៨ប្រកួត ឬធ្លាក់ត្រឹមវគ្គចែកពូលក៏ដោយ ក៏ពួកគេទទួលបានប្រាក់រង្វាន់របស់ UEFA ប្រហែល ៩០លានដុល្លារពីប្រាក់ចំណូលសិទ្ធិផ្សព្វផ្សាយពាណិជ្ជកម្ម។
លោកបានបន្ថែមថា ប្រាក់ចំណូលដែលបានមកពីថ្ងៃប្រកួត(Matchday)សម្រាប់ក្លឹបក៏នឹងរងផលប៉ះពាល់ដែរ ដោយសារពួកគេនឹងមានការប្រកួតក្នុងផ្ទះតិចជាង៤ដងនៅរដូវកាលក្រោយ។ ប្រាក់ចំណូលថ្ងៃប្រកួតរបស់ Man Utd ត្រូវបានគេប៉ាន់ប្រមាណថាមានចំនួនជាង៧លានដុល្លារ ហើយនេះនឹងកើនឡើងបន្ទាប់ពីតម្លៃសំបុត្រសម្រាប់រដូវកាលក្រោយត្រូវបានដំឡើង ៥% អាចធ្វើឲ្យពួកគេរកបាន៨លានដុល្លារ ក្នុងមួយប្រកួត និង៣២លានដុល្លារជាមួយនឹងការប្រកួតបន្ថែមចំនួន៤នៅក្នុងវគ្គចែកពូល UCL ។
ម្ចាស់ជេីងឯក UCL បីសម័យកាលក៏ត្រូវបាត់បង់ប្រាក់សំណងប្រហែលជាង៣០លានដុល្លារក្នុងក្របខ័ណ្ឌ Premier Leagueដោយសារបញ្ចប់ចំណាត់ថ្នាក់ទាប ។ យោងតាមគេហទំព័រ Mirror UK ក្លឹបក៏ត្រូវបង់ប្រាក់ពិន័យដល់ក្រុមហ៊ុនផលិតសម្លៀកបំពាក់ Adidas ជាង ១០ សម្រាប់ការខកខានការប្រកួតកំពូលនៅអឺរ៉ុប។ វាមិនត្រូវបានគេដឹងថាតើការឧបត្ថម្ភឧបករណ៍ផ្សេងទៀតជាមួយ Qualcomm, DXC និង Tezos មានការពិន័យស្រដៀងគ្នាដែរឬទេ៕