ads
(English) Jackson ត្រូវអវត្តមានរយៈពេលប្រាំមួយសប្តាហ៍ ដោយសាររបួសសរសៃពួរ
១៣-កុម្ភៈ-២០២៥

(English) ខ្សែប្រយុទ្ធ Nicolas Jackson របស់ក្លិបតោខៀវ Chelsea នឹងត្រូវអវត្តមាន ៦ សប្តាហ៍ ដោយសាររូបគេជួបបញ្ហារបួសសរសៃពួរ។  កីទ្បាករវ័យ ២៣ ឆ្នាំរូបនេះបានរងរបួសខាងលើ អំទ្បុងពេលប្រកួតទល់នឹង West Ham កាលពី ២ សប្តាហ៍មុន ហើយទោះបីជាអ្នកចាត់ការរបស់ក្លិប លោក Enzo Maresca សង្ឃឹមដំបូងថាខ្សែប្រយុទ្ធសេណេហ្គាល់បានជៀសផុតពីរឿងដ៏អាក្រក់មួយនេះក៏ដោយ ប៉ុន្តែការស្កែនបានបង្ហាញពីបញ្ហាកាន់តែអាក្រក់ទៅៗវិញ។

នៅរដូវកាលនេះ Nicolas Jackson រកបាន ៩ គ្រាប់ឱ្យ Chelsea និងធ្វើឱ្យរូបគេក្លាយជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេទីពីរបស់ក្រុមបន្ទាប់ពី Cole Palmer ដែលរកបាន ១៤ គ្រាប់។  យ៉ាងណា បញ្ហារបួសខាងលើនេះនឹងធ្វើឱ្យរូបគេសម្រាកព្យាបាលរហូតដល់ចុងខែមីនាទើបបានលេងវិញ៕

ប្រភព៖ BBC

ads