

(English) សមាគមបាល់ទាត់ថៃ FAT ត្រូវបានសហព័ន្ធកីទ្បាបាល់ទាត់អាស៊ី AFC ពិន័យជាប្រាក់ចំនួន ៦ សែនបាត បន្ទាប់ពីអ្នកគាំទ្ររបស់ខ្លួននាំគ្នាដុតកាំជ្រួច ក្នុងអំឡុងពេលការប្រកួតពានរង្វាន់ AFC Beach Soccer Championship ឆ្នាំ២០២៥ ដែលប្រទេសថៃធ្វើជាម្ចាស់ផ្ទះ។
ជាការពិតណាស់! បញ្ហាខាងលើនេះ FAT ត្រូវបាន AFC ផ្ញើលិខិតមួយច្បាប់ ដើម្បីធ្វើការពិន័យដល់ពួកគេចំនួន ២ ម៉ឺនដុល្លារអាម៉េរិក (៦៦៧,៩២០ លានបាត)។ លើសពីនេះ AFC ក៏បានបញ្ជាឱ្យ FAT បង់ប្រាក់ពិន័យចំនួន ២ ម៉ឺនដុល្លារអាម៉េរិក បន្ទាប់ពីអ្នកគាំទ្រមួយក្រុមបានបំពានច្បាប់ដោយការដុតកាំជ្រួច ក្នុងការប្រកួតជុំទីមួយ នៃពានរង្វាន់ខាងលើនេះនៅប្រទេសថៃ ដែលជាការប្រកួតចុងក្រោយដែលពួកគេបានយកឈ្នះគុយវ៉ែត ក្នុងលទ្ធផល ៤-៣ កាលពីថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២៥ កន្លងទៅ។
ការពិន័យខាងលើនេះគឺបែងចែកជាពីររួមមាន៖ ទី១ អ្នកគាំទ្របាល់ទាត់ម្នាក់បានដុតភ្លើង ដោយពិន័យ ១ ម៉ឺនដុល្លារអាម៉េរិក និងទី ២ ការបរាជ័យក្នុងការថែរក្សាប្រព័ន្ធសុវត្ថិភាព ដោយពិន័យ ១ ម៉ឺនដុល្លារអាម៉េរិក ផងដែរ។ មានន័យថាការពិន័យខាងលើនេះសរុបជាទឹកប្រាក់ ២ ម៉ឹនដុល្លារអាម៉េរិក ឬប្រហែលជា ៦៦៧,៩២០ លានបាត។ គួរបញ្ជាក់ រាល់ព្រឹត្តិការណ៍ ដែលប្រទេសថៃជាម្ចាស់ផ្ទះ កន្លងមក សមាគមត្រូវបានពិន័យជាប្រាក់ចំនួន ៩ ម៉ឺនដុល្លារអាម៉េរិក ឬប្រហែលជា ៣,០២៧,០៦០ លានបាត សម្រាប់ករណីដូចគ្នា ដែលសរុបជាទឹកប្រាក់ចំនួន ៧ ម៉ឺនដុល្លារអាម៉េរិក ឬប្រហែល ២,៤ លានបាត ផងដែរ៕
ប្រភព៖ BallThai