ads
(English) Cristian Romero ជាប់ជាកីឡាករឆ្នើម Europa League ២០២៤-២៥
២៦-ឧសភា-២០២៥

(English) Cristian Romero ប្រធានក្រុមនិងខ្សែការពាររបស់ Tottenham Hotspur ត្រូវបានបោះឆ្នោតជ្រើសរើសជាប់ជាកីឡាករឆ្នើមរបស់ UEFA Europa League ប្រចាំឆ្នាំ២០២៤-២៥ ។ កីឡាករអាហ្សង់ទីនរូបនេះបានបង្ហាញខ្លួនក្នុងការប្រកួតពានរង្វាន់អឺរ៉ុបចំនួន៧ដងនិងមានសមត្ថភាពការពារបាល់ បានត្រឹមត្រូវ ៩០% បញ្ជូនបាល់បានត្រឹមត្រូវ៩១% និងការដណ្តីមបាល់ត្រឡប់មកវិញបាន៩០% ។

ការដឹកនាំរបស់គាត់គឺសំខាន់នៅក្នុងជ័យជម្នះចុងក្រោយរបស់ Tottenham ១-០ លើ Manchester United ក្នុងទីក្រុង Bilbao នៅថ្ងៃទី ២១ខែឧសភា ឆ្នាំ២០២៥ ដោយបញ្ចប់ភាពរាំងស្ងួតពានរង្វាន់រយៈពេល ១៧ ឆ្នាំរបស់ពួកគេ។ ទន្ទឹមនឹងនេះដែរ ខ្សែបម្រើក្រុម Lyon វ័យ២១ ឆ្នាំ Rayan Cherki ត្រូវបានជ្រើសរើសជាកីឡាករវ័យក្មេងល្អបំផុតរបស់ការប្រកួត ដោយស៊ុតបញ្ចូលទីបាន៤គ្រាប់ និងជួយមិត្តរួមក្រុមបាន៨ដងក្នុង១២ ប្រកួត។ កីឡាករដែលអ្នកឈ្នះពីមុនៗមករួមមានៈ
-២០២៣-២៤ កីឡាករ Pierre-Emerick Aubameyang របស់ Marseille

-២០២២-២៣: កីឡាករ Jesús Navas ក្លិប Sevilla

-២០២១-២២៖ កីឡាករ Filip Kostić ក្លិប Frankfurt

-២០២០-២១: កីឡាករ Gerard Moreno ក្លិប Villarreal

-២០១៩-២០: កីឡាករ Romelu Lukaku ក្លិប Inter Milan

-២០១៨-១៩: កីឡាករ Eden Hazard ក្លិប Chelsea៕

ads