ads
(English) Buriram United តកុងត្រាថ្មីឱ្យ Narubadin Weerawatnodom ដល់ឆ្នាំ ២០២៨
១៦-មិថុនា-២០២៥

(English) ម្ចាស់ជើងឯកលីគកំពូលថៃ ១០ សម័យកាល ក្លិប Buriram United បានប្រកាសតកុងត្រាថ្មីឱ្យប្រធានក្រុម កីទ្បាករ Narubadin Weerawatnodom ចំនួន ៣ ឆ្នាំបន្ថែមទៀត ពោលគឺកិច្ចសន្យារូបគេនៅឯកីទ្បដ្ឋាន Chang Arena រហូតដល់ឆ្នាំ ២០២៨ ឯណោះ។

ខ្សែការពារកូដស្តាំសញ្ជាតិថៃវ័យ ៣១ ឆ្នាំរូបនេះបានចូលរួមជាមួយនឹងក្លិប Buriram United ចាប់តាំងពីឆ្នាំ ២០១៥ មកម្ល៉េះ ហើយរូបគេក៏បានរួមចំណែកជួយឱ្យក្រុមឈ្នះពានរង្វាន់លីគកំពូលថៃ ៧លើក, FA Cup ៤លើក, League Cup ៥ លើក, Cup A ២លើក, Mekong Club ២លើក, Thailand Champions Cup ១លើក និង Shoppe Cup ១លើកផងដែរ។

សូមជម្រាបថា កាលពីរដូវកាលមុន Narubadin Weerawatnodom បានបង្ហាញខ្លួនសរុប ២៥ ប្រកួតគ្រប់កម្មវិធី ក៏ដូចជារកបាន ១ គ្រាប់ និងបោះបាល់ឱ្យមិត្តរួមក្រុមចំនួន ៥ លើក មុនពេលរូបគេទទួលបានកិច្ចសន្យាថ្មីបន្តស្នាក់នៅជាមួយក្រុមរយៈពេល ៣ ឆ្នាំបន្ថែមទៀត៕

ប្រភព៖ Ballthai

 

ads