ads
(English) BG Pathum បានប្រកាសតែងតាំងគ្រូបង្វឹកថ្មីផ្លូវការ
០៣-កុម្ភៈ-២០២៥

(English) ក្លិប BG Pathum United បានប្រកាសតែងតាំងលោក Anthony Hudson ជាគ្រូបង្វឹកថ្មីផ្លូវការ។ បុរសសញ្ជាតិអាម៉េរិកវ័យ ៤៣ ឆ្នាំរូបនេះគឺជាគ្រូបង្វឹកកាន់​អាជ្ញាប័ណ្ណ UEFA Pro License ធ្លាប់មានបទពិសោធន៍ក្រុមជម្រើសជាតិបារ៉ែន, នូវែលសេឡង់ និងសហរដ្ឋអាម៉េរិក ក្នុងកម្រិតយុវជន និងក្រុមធំ ចន្លោះពីឆ្នាំ ២០១៣-២០២៣។

លោក Anthony Hudson បានចាកចេញពីក្លិប Al Arabi SC របស់ប្រទេសកាតា មុនពេលផ្លាស់មកកាន់ BG Pathum United របស់ប្រទេសថៃ។ ការចូលរួមរបស់ Anthony Hudson ក៏បានធ្វើឱ្យរូបលោកក្លាយជាគ្រូបង្វឹកទី ១ សញ្ជាតិអាម៉េរិកក្នុងប្រវត្តិសាស្រ្តរបស់ក្លិប BG Pathum United ផងដែរ។  គួរបញ្ជាក់ថា សម្រាប់ការប្រកួត BG Pathum United នឹងត្រូវបើកកីទ្បដ្ឋាន BG Stadium ដើម្បីស្វាគមន៍ក្រុមខ្លាំងមកពីប្រទេសម៉ាឡេស៊ី គឺ Terengganu FC ក្នុងការប្រកួត Shopee Cup នាថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥ ខាងមុខនេះ៕

ប្រភព៖ Ball Thai

ads