

(English) ក្លិប Bayern Munich គឺជាក្រុមបាល់ទាត់ល្អបំផុតក្នុងទឹកដីអាល្លឺម៉ង់ ហើយក៏ជាក្រុមមួយកំពុងកាន់កាប់កំណត់ត្រាឈ្នះពានជាប់ៗគ្នាច្រើនបំផុតនៅទូទាំងលីគកំពូលទាំង៥របស់អឺរ៉ុប។ ក្លិបBayern ឈ្នះពានជាប់ៗគ្នាចំនួន១១ដងនៅចន្លោះឆ្នាំ ២០១៣-២០២៣នាំមុខក្លិបបាល់ទាត់អ៊ីតាលីសេះបង្កង់ Juventus ដែលឈ្នះពានជាប់ៗគ្នាចំនួន ៩ដងនៅចន្លោះឆ្នាំ ១០១២-២០ ឈរលំដាប់លេខ២ក្នុងតារាង។
ជាមួយគ្នានេះក្លិបបាល់ទាត់បារាំង Lyon ក៏ធ្លាប់ឈ្នះពាន៧ដងជាប់ៗគ្នាផងដែរ។ ក្នុងចន្លោះឆ្នាំ ២០០២-២០០៨ ឈរចំណាត់ថ្នាក់លេខ៣។ក្លឹបReal Madrid ឈរចំណាត់ថ្នាក់លេខ៤ ឈ្នះ៥ដងជាប់ៗគ្នា(១៩៨៦-១៩៩០) ក្លឹបManchester City ឈ្នះ៤ដងគឺ២០២១-២០២៤៕