ads
(English) អ្នកចាំទី Alisson ត្រលប់មកក្លិបវិញហើយ បន្ទាប់ពីរងរបួស អំទ្បុងពេលជួយប្រេស៊ីលឈ្នះកូឡុំប៊ី
២២-មិនា-២០២៥

(English)

អ្នកចាំទី Alisson Becker បានត្រលប់មកកាន់ក្លិប Liverpool វិញហើយ បន្ទាប់ពីរងរបួស អំទ្បុងពេលការប្រកួតជម្រុះ World Cup តំបន់អាម៉េរិកឡាទីន ដែលក្រុមជម្រើសជាតិប្រេស៊ីល បានយកឈ្នះលើកូឡុំប៊ី ២-១ កាលពីថ្ងៃសុក្រទី២១ ខែមីនា ឆ្នាំ២០២៥។ Alisson Becker ដែលមានវ័យ ៣២ ឆ្នាំត្រូវបានផ្លាស់ប្តូរចេញនៅនាទី ៧៨ ក្រោយពីប៉ះទង្គិចគ្នាជាមួយនឹងអតីតខ្សែការពាររបស់ក្លិប Spurs គឺកីទ្បាករ Davinson Sanchez។ បញ្ហាខាងលើនេះបានធ្វើឱ្យ Alisson Becker បានត្រលប់ទៅកាន់ក្លិប Liverpool វិញ ដើម្បីធ្វើការពិនិត្យ និងព្យាបាល ដោយក្រុមគ្រូពេទ្យរបស់ក្លិប។

Alisson Becker នឹងខកខានជួយក្រុមជម្រើសជាតិ ពេលលេងទល់អាហ្សង់ទីន នៅរាត្រីថ្ងៃអង្គារ៍ សប្តាហ៍ក្រោយ ក៏ប៉ុន្តែក្លិប Liverpool សង្ឃឹមថារូបគេអាចចូលលេងវិញ ពេលចប់ភារកិច្ចក្នុងក្រុមជម្រើសជាតិ ដែលក្រុមត្រូវប៉ះ Everton នៅកីឡដ្ឋាន Anfield ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៥ ខណៈដែលក្រុមរបស់រូបគេនៅ Premier League កំពុងតែនាំមុខ ១២ ពិន្ទុ និងនៅសល់ ៩ ប្រកួតទៀតក្នុងដៃ៕

ប្រភព៖ BBC

ads