

(English) Crystal Palace បានលើកពានរង្វាន់ជាប្រវត្តិសាស្ត្រលើកដំបូង កាលពីថ្ងៃសៅរ៍ទី១៧ឧសភា បន្ទាប់ពីបានយកឈ្នះលើក្រុម Manchester City ក្នុងលទ្ធផល ១-០ ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ FA Cup នៅឯកីឡដ្ឋាន Wemble ប៉ុន្តែក្លិបនេះ អាចគ្មានកៅអីប្រកួតពានរង្វាន់ Europa League។ ជាការពិតជ័យជម្នះនេះបានធ្វើឱ្យក្លិប Crystal Palace ទទួលបានកៅអីមួយទៅប្រកួតពានរង្វាន់ Europa League នៅរដូវកាលក្រោយ ខណៈដែលអ្នកឈ្នះពានរង្វាន់ FA Cup មានសិទ្ធិសម្រាប់ការប្រកួតកម្រិតទីពីររបស់ទ្វីបអឺរ៉ុបដោយស្វ័យប្រវត្តិ។
ទោះជាយ៉ាងណាក៏ដោយ ច្បាប់របស់ UEFA អាចបង្អាក់ក្តីសុបិនប្រកួតពានអឺរ៉ុបរបស់ពួកគេ។ ច្បាប់នេះបានហាមមិនឱ្យក្លិបបាល់ទាត់ ២ ដែលមានម្ចាស់តែមួយទៅប្រកួតពានអឺរ៉ុបទាំងពីរនោះទេ។ ក្តីបាម្ភនេះក៏ដោយសារតែលោក John Textor’s Eagle Football Group កាន់កាប់ភាគហ៊ុនក្លិបបាល់ទាត់ ២ គឺ Crystal Palace ចំនួន៤៣% និង Lyon (បារាំង) ៨៨% ។ បច្ចុប្បន្នLyon ស្ថិតក្នុងចំណាត់ថ្នាក់លេខ ៦ក្នុងតារាងបារាំង Ligue 1 ។ ក្រុមនេះកំពុងត្រៀមខ្លួនសម្រាប់ Europa Conference League ។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើ Paris Saint-Germain ឈ្នះការប្រកួតវគ្គផ្តាច់ព្រ័ត្រ Coupe de France ទល់នឹង Reims នោះ Lyon អាចឡើងទៅកាន់ Europa League ។ សេណារីយ៉ូនេះធ្វើឱ្យ Palace ប្រឈមនឹងហានិភ័យ ដោយសារ UEFA អាចចាត់ទុកកម្មសិទ្ធិពីររបស់ Textor ជាការបំពានច្បាប់កម្មសិទ្ធិពហុក្លិបរបស់ពួកគេ៕