

(English) ការរំពឹងទុកថានឹងលក់សំបុត្រដាច់ច្រើនសម្រាប់ក្លិបបាល់ទាត់មួយចំនួនដូចជាៈ ម្ចាស់ជើងឯក Champions League ថ្មី PSG ក្លិបInter Miami ដែលប្រមូលផ្តុំដោយកំពូលតារាបាល់ទាត់ពិភពលោក ក៏ដូចជាក្លិបមហាអំណាច២មកពី Premier League គឺ Manchester City និង Chelsea ដែលចូលរួមប្រកួតពានរង្វាន់ Club World Cup នៅសហរដ្ឋអាមេរិកចុងសប្តាហ៍នេះ ត្រូវបានបានបរាជ័យ។
បរាជ័យក៏ដោយសារតែក្លិបទាំងនោះមិនអាចស្រូបយកបេះដូងអ្នកគាំទ្របានច្រីនដូចការរំពឹងទុក។គិតរហូតមកដល់ត្រឹមម៉ោងនេះមានតែក្លិបមួយគត់គឺ Real Madrid ដែលលក់សំបុតដាច់អស់សម្រាប់ការប្រកួតបើកដំបូងរបស់ខ្លួន។ សំបុត្រចំនួន៦៥៣២៦ សន្លឹកសម្រាប់ការប្រកួតដំបូងរបស់ Real Madrid ទល់នឹង Al Hilal នៅកីឡដ្ឋាន Hard Rock ក្នុងទីក្រុង Miami ត្រូវបានលក់អស់ជាផ្លូវការកាលពីសប្តាហ៍មុន។
តម្លៃសំបុត្រថោកបំផុតដើម្បីមើលការបង្ហាញខ្លួនលើកដំបូងក្រុមលោក Xabi Alonso មានតម្លៃជាង២៥០ដុល្លារសម្រាប់កន្លែងអង្គុយឆ្ងាយបំផុត។ Real Madrid បានក្លាយជាកម្លាំងជំរុញរបស់ FIFA ក្នុងការប្រកួតដែលមានចំនួន ៣២ លើកដំបូងនេះ។ ការប្រកួតទីពីរក្នុងពូល F របស់ Real Madrid (ទល់នឹង Pachuca ថ្ងៃទី២២ ខែមិថុនា នៅកីឡដ្ឋាន Bank of America ក៏លក់ជិតអស់ហើយដែរ ។
ការប្រកួតបញ្ចប់វគ្គចែកពូលចុងក្រោយសម្រាប់ក្លិប Real Madrid នឹងធ្វើឡើងនៅថ្ងៃទី២៦ ខែមិថុនា នៅកីឡដ្ឋាន Lincoln Financial Field ក្នុងទីក្រុង Philadelphia ខណៈតម្លៃសំបុត្រជាង ២០០ ដុល្លារ៕